ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 27:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យ៉ាសុ‌បៀម ជា​កូន​សាបឌាល ត្រួត​លើ​ពួក​វេន​ទី​មួយ ខែ​ទី​មួយ ហើយ​ក្នុង​វេន​លោក​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កង‌ពល​ទី​មួយ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​មួយ ដឹក​នាំ​ដោយ​លោក​យ៉ាសុ‌បៀម ជា​កូន​របស់​លោក​សាប‌ឌាល។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​មាន​យ៉ាសុ‌បៀម ជា​កូន​សាប‌ឌាល ជា​អ្នក​ត្រួត​លើ​ពួក​វេន​ទី​១ នៅ​ខែ​ចេត្រ ហើយ​ក្នុង​វេន​លោក​មាន​២​ម៉ឺន​៤​ពាន់​នាក់

សូមមើលជំពូក

អាល់គីតាប

កង‌ពល​ទី​មួយ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​មួយ ដឹក​នាំ​ដោយ​លោក​យ៉ាសុ‌បៀម ជា​កូន​របស់​លោក​សាប‌ឌាល។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

សូមមើលជំពូក



១ របា‌ក្សត្រ 27:2
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំង​នេះ​ជា​ឈ្មោះ​ទាហាន​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ គឺ​យ៉ូសែប-បា‌សេ‌បែត ជា​ពូជ​តាក‌ម៉ូនី លោក​ជា​មេ​លើ​ពួក​មេ‌ទ័ព លោក​បាន​លើក​លំពែង​តស៊ូ សម្លាប់​មនុស្ស​អស់​ប្រាំបី​រយ​នាក់​ក្នុង​មួយ​ពេល។


នេះ​ជា​ឈ្មោះ​របស់​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ គឺ​យ៉ាសុ‌បៀម ជា​កូន​របស់​ពួក​ហាក់‌ម៉ូនី​ម្នាក់ លោក​ជា​មេ​លើ​អ្នកទាំង​បី ហើយ​បាន​ពួយ​លំពែង សម្លាប់​មនុស្ស​បីរយ​នាក់​ក្នុង​ពេល​តែ​មួយ។


នេះ​ជា​បញ្ជី​រាយ​នាម​ពួក​អ៊ីស្រា‌អែល ពួក​មេ​លើ​វង្ស​ឪពុក​គេ ពួក​មេ​ទ័ព​ធំ​តូច និង​ពួក​នាយ​ដែល​បម្រើ​ស្តេច តាម​វេនរបស់​គេ​ចេញ​ចូល​រាល់​ខែ នៅ​ពេញ​ក្នុង​ឆ្នាំ វេន​និមួយ​ៗ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។


លោក​កើត​ក្នុង​ពូជ​ពង្ស​ពេរេស ជា​មេ​លើ​ពួក​មេទ័ព សម្រាប់​ខែ​ដំបូង។