១ របាក្សត្រ 27:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពួកយូដា គឺអេលីហ៊ូវ ជាជេដ្ឋាដាវីឌ ក្នុងពួកអ៊ីសាខារ គឺអំរី ជាកូនមីកែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេដឹកនាំកុលសម្ព័ន្ធយូដា គឺលោកអេលីហ៊ូវ ជាបងរបស់ព្រះបាទដាវីឌ។ មេដឹកនាំកុលសម្ព័ន្ធអ៊ីសាខារមានលោកអូមរី ជាកូនរបស់លោកមីកែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកយូដា គឺអេលីហ៊ូវ ជាជេដ្ឋាដាវីឌ ក្នុងពួកអ៊ីសាខារ គឺអំរី ជាកូនមីកែល អាល់គីតាប មេដឹកនាំកុលសម្ព័ន្ធយូដា គឺលោកអេលីហ៊ូវ ជាបងរបស់ស្តេចទត។ មេដឹកនាំកុលសម្ព័ន្ធអ៊ីសាខារមានលោកអូមរី ជាកូនរបស់លោកមីកែល។ |
ក្នុងពួកសាប់យូឡូន គឺយីសម៉ាយ៉ា ជាកូនអូបាឌា។ ក្នុងពួកណែបថាលី គឺយេរីម៉ូត ជាកូនអាសរាល។
ពេលគេចូលមកដល់ នោះលោកក៏ក្រឡេកមើលទៅអេលាប ដោយគិតថា៖ «នេះប្រាកដជាអ្នកដែលព្រះយេហូវ៉ាចាក់ប្រេងតាំង ឲ្យមកនៅចំពោះព្រះយេហូវ៉ាហើយ»។
មានកូនប្រុសច្បងរបស់អ៊ីសាយបីនាក់បានតាមសូលទៅច្បាំង កូនទាំងបីនាក់ដែលទៅច្បាំងនោះ គឺកូនបងបង្អស់ឈ្មោះអេលាប កូនបន្ទាប់ឈ្មោះអ័ប៊ីណាដាប់ និងទីបីឈ្មោះសាំម៉ា។