១ របាក្សត្រ 27:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មេទីដប់ សម្រាប់ខែទីដប់ គឺម៉ាហារ៉ាយ ជាអ្នកស្រុកនថូផា ពូជពង្សសេរ៉ាស ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងពលទីដប់ ដែលចេញប្រតិបត្តិការនៅខែទីដប់ ដឹកនាំដោយលោកម៉ាហារ៉ាយ ជាអ្នកស្រុកនថូផា នៃអំបូរសេរ៉ាស។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មេទី១០ សំរាប់ខែបុស្ស គឺម៉ាហារ៉ាយ ជាអ្នកស្រុកនថូផា ពូជពង្សសេរ៉ាស ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់ អាល់គីតាប កងពលទីដប់ ដែលចេញប្រតិបត្តិការនៅខែទីដប់ ដឹកនាំដោយលោកម៉ាហារ៉ាយ ជាអ្នកស្រុកនថូផា នៃអំបូរសេរ៉ាស។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ |
មេទីប្រាំបួន សម្រាប់ខែទីប្រាំបួន គឺអ័បៀស៊ើរ ជាអ្នកក្រុងអាណាថោត ពូជអំបូរបេនយ៉ាមីន ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។
មេទីដប់មួយ សម្រាប់ខែទីដប់មួយ គឺបេណាយ៉ា ជាអ្នកស្រុកពីរ៉ាថូន ក្នុងកុលសម្ព័ន្ធអេប្រាអិម ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។