ឯក្រុមនាវារបស់ស្ដេចហ៊ីរ៉ាម ដែលដឹកយកមាសមកពីស្រុកអូភារ នោះក៏ដឹកយកឈើចាន់ជាបរិបូរ និងត្បូងមានតម្លៃ មកពីស្រុកនោះដែរ
១ ពង្សាវតារក្សត្រ 9:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯហ៊ីរ៉ាមបានចាត់ពួកអ្នកបម្រើខ្លះ ដែលជាពួកជំនាញខាងជើងទឹក គឺជាអ្នកចំណេះខាងផ្លូវសមុទ្រ ឲ្យទៅក្នុងនាវាទាំងនោះ ជាមួយពួកបម្រើរបស់ព្រះបាទសាឡូម៉ូន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទហ៊ីរ៉ាមបានបញ្ជូនទាហានជើងទឹក ដែលស្ទាត់ជំនាញខាងសមុទ្រ ឲ្យជួយបង្ហាត់ទាហានរបស់ព្រះបាទសាឡូម៉ូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯហ៊ីរ៉ាម ទ្រង់ក៏ចាត់ពួកបាវបំរើទ្រង់ខ្លះ ដែលជាពួកជំនាញខាងជើងទឹក គឺជាអ្នកមានចំណេះខាងផ្លូវសមុទ្រ ឲ្យទៅក្នុងនាវាទាំងនោះ ជាមួយនឹងពួកបំរើរបស់សាឡូម៉ូន អាល់គីតាប ស្តេចហ៊ីរ៉ាមបានបញ្ជូនទាហានជើងទឹក ដែលស្ទាត់ជំនាញខាងសមុទ្រ ឲ្យជួយបង្ហាត់ទាហានរបស់ស្តេចស៊ូឡៃម៉ាន។ |
ឯក្រុមនាវារបស់ស្ដេចហ៊ីរ៉ាម ដែលដឹកយកមាសមកពីស្រុកអូភារ នោះក៏ដឹកយកឈើចាន់ជាបរិបូរ និងត្បូងមានតម្លៃ មកពីស្រុកនោះដែរ
ពេលនោះ អ័ហាស៊ីយ៉ា ជាបុត្រអ័ហាប់ ក៏ទូលដល់យេហូសាផាតថា៖ «សូមឲ្យពួកបម្រើទូលបង្គំ បានចុះនាវាទៅជាមួយពួកបម្រើទ្រង់ផង»។ ប៉ុន្តែ យេហូសាផាតមិនព្រមទេ។
ហេតុនេះ សូមព្រះរាជាបង្គាប់ឲ្យគេកាប់ដើមតាត្រៅនៅលើភ្នំល្បាណូនឲ្យទូលបង្គំផង។ ឯពួកអ្នកបម្រើរបស់ទូលបង្គំនឹងធ្វើការជាមួយអ្នកបម្រើរបស់ទ្រង់ ហើយទូលបង្គំនឹងចេញឈ្នួលថ្វាយទ្រង់សម្រាប់ពួកអ្នកបម្រើនោះ តាមតែទ្រង់មានព្រះបន្ទូល ដ្បិតទ្រង់ជ្រាបហើយថា នៅក្នុងពួកសាសន៍របស់ទូលបង្គំ គ្មានអ្នកណាចេះកាប់ឈើដូចជាពួកស៊ីដូនទេ»។
ពួកអ្នកបម្រើរបស់ទូលបង្គំនឹងយកដុលឈើចុះពីភ្នំល្បាណូនដល់សមុទ្រ ចងជាក្បូនបណ្តែតទៅតាមសមុទ្រ រហូតដល់កន្លែងណាដែលទ្រង់កំណត់ទុក រួចទូលបង្គំនឹងឲ្យគេស្រាយថ្វាយដល់ទ្រង់នៅទីនោះ បើទ្រង់ចង់ធ្វើសម្រេចតាមបំណងចិត្តទូលបង្គំវិញ នោះត្រូវផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ពួកនៅដំណាក់ទូលបង្គំផង»។
ព្រះបាទសាឡូម៉ូនធ្វើនាវាជាច្រើននៅត្រង់អេស៊ាន-គេប៊ើរ នៅមាត់សមុទ្រក្រហម ជិតអេឡាត ក្នុងស្រុកអេដុម
ពួកអ្នកនៅក្រុងស៊ីដូន និងអើវ៉ាឌ ជាអ្នកចែវរបស់អ្នក ឱទីរ៉ុសអើយ ពួកអ្នកប្រាជ្ញនៅក្នុងអ្នក គេជាមេតម្រង់សំពៅ។