ដូច្នេះ ព្រះយេហូវ៉ាមានសេចក្ដីខ្ញាល់ចំពោះព្រះបាទសាឡូម៉ូន ព្រោះព្រះហឫទ័យព្រះអង្គបានបែរចេញពីព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានលេចមកឲ្យទ្រង់ឃើញពីរដងហើយ
១ ពង្សាវតារក្សត្រ 9:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានលេចមក ឲ្យព្រះបាទសាឡូម៉ូនឃើញម្តងទៀត ដូចជាបានលេចមកឲ្យឃើញនៅត្រង់គីបៀនដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់យាងមកជួបព្រះបាទសាឡូម៉ូនជាលើកទីពីរ ដូចព្រះអង្គបានយាងមកជួបស្ដេច នៅគីបៀនដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេហូវ៉ាក៏លេចមក ឲ្យទ្រង់ឃើញម្តងទៀត ដូចជាបានលេចមកឲ្យឃើញនៅត្រង់គីបៀនដែរ អាល់គីតាប អុលឡោះតាអាឡាមកជួបស្តេចស៊ូឡៃម៉ានជាលើកទីពីរ ដូចទ្រង់បានមកជួបគាត់នៅគីបៀនដែរ។ |
ដូច្នេះ ព្រះយេហូវ៉ាមានសេចក្ដីខ្ញាល់ចំពោះព្រះបាទសាឡូម៉ូន ព្រោះព្រះហឫទ័យព្រះអង្គបានបែរចេញពីព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានលេចមកឲ្យទ្រង់ឃើញពីរដងហើយ
នៅត្រង់គីបៀននោះ ព្រះយេហូវ៉ាបានលេចមក ឲ្យសាឡូម៉ូនឃើញក្នុងសុបិននិមិត្តនៅពេលយប់ ដោយមានព្រះបន្ទូលថា៖ «ចូរសូមអ្វីដែលចង់ឲ្យយើងប្រទានដល់អ្នកចុះ!»។
បន្ទាប់មក ព្រះយេហូវ៉ាលេចមកឲ្យព្រះបាទសាឡូម៉ូនឃើញនៅពេលយប់ មានព្រះបន្ទូលថា៖ «យើងបានទទួលសេចក្ដីអធិស្ឋានរបស់ឯងហើយ ក៏បានរើសទីនេះ ទុកជាទីសម្រាប់យើង ឲ្យបានជាទីថ្វាយយញ្ញបូជា។