ដ្បិតចេរូប៊ីមទាំងពីរត្រដាងស្លាប ពីលើកន្លែងដែលតម្កល់ទុកហិបនោះ ចេរូប៊ីមក៏គ្របនៅពីលើហិប និងឈើស្នែងរបស់ហិបផង។
ចេរូប៊ីនទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហិប ដើម្បីបាំងហិប និងឈើស្នែង។
ដ្បិតចេរូប៊ីនទាំង២ត្រដាងស្លាប ពីលើកន្លែងដែលដំកល់ទុកហឹបនោះ ចេរូប៊ីនក៏គ្របនៅពីលើហឹប នឹងឈើស្នែង របស់ហឹបផង
ម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហិប ដើម្បីបាំងហិប និងឈើស្នែង។
ទ្រង់ដាក់ចេរូប៊ីមទាំងពីរនៅកណ្ដាលប៉ែកខាងក្នុងនៃព្រះវិហារ ឯស្លាបនៃចេរូប៊ីមទាំងពីរក៏ត្រដាងទៅ ទាល់តែចុងស្លាបចេរូប៊ីមមួយ ទល់នឹងជញ្ជាំងម្ខាង និងចុងស្លាបចេរូប៊ីមមួយទៀតក៏ទល់ជញ្ជាំងម្ខាងដូចគ្នា ហើយចុងស្លាបចេរូប៊ីមទាំងពីរនៅប្រទល់គ្នាត្រង់កណ្ដាលព្រះវិហារ។
រួចពួកសង្ឃក៏សែងយកហិបសញ្ញារបស់ព្រះយេហូវ៉ាចូលទៅ តម្កល់ទុកនៅកន្លែងដែលបម្រុងទុកឲ្យ គឺនៅទីទទួលព្រះបន្ទូល ជាទីបរិសុទ្ធបំផុតត្រង់ក្រោមស្លាបនៃចេរូប៊ីម ក្នុងព្រះវិហារ
គេបានធ្វើឈើស្នែងនោះឲ្យវែង ដល់ម៉្លេះបានជាមើលឃើញពីត្រង់ទីបរិសុទ្ធ ជាទីដែលនៅមុខទីទទួលព្រះបន្ទូលបាន តែមិនបានឃើញពីខាងក្រៅទេ ហើយក៏នៅទីនោះដរាបដល់សព្វថ្ងៃនេះ។
ត្រូវឲ្យចេរូប៊ីមទាំងពីរត្រដាងស្លាបពីលើគម្របទីសន្តោសប្រោស ហើយត្រូវដាក់ប្រទល់មុខគ្នា ទាំងឈ្ងោកមើលទីសន្តោសប្រោស។
នៅពីលើព្រះអង្គមានពួកសេរភីម គ្រប់គ្នាមានស្លាបប្រាំមួយ ក៏បាំងមុខដោយស្លាបពីរ បាំងជើងដោយស្លាបពីរ ហើយប្រើពីរសម្រាប់ហើរ។
បន្ទាប់មក ត្រូវគ្របដោយស្បែកផ្សោត ហើយក្រាលសំពត់ពណ៌ផ្ទៃមេឃពីលើ រួចស៊កឈើស្នែងចូល។
នៅពីលើហឹបនោះ មានរូបចេរូប៊ីនដ៏មានសិរីល្អ ដែលបាំងទីសន្តោសប្រោស។ ប៉ុន្ដែ យើងមិនអាចនិយាយពីរបស់ទាំងនេះដោយពិស្តារ ក្នុងពេលនេះបានទេ។