ស្តេចបានបង្គាប់ឲ្យគេដាប់យកថ្មយ៉ាងធំៗមក ជាថ្មមានតម្លៃ សម្រាប់ដាក់ធ្វើជាឫសជញ្ជាំងរបស់ព្រះវិហារ។
១ ពង្សាវតារក្សត្រ 7:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯរបស់ទាំងអស់នេះបានធ្វើដោយថ្មមានតម្លៃ ជាថ្មដាប់តាមទំហំ ហើយអារដំរឹមដោយរណារ ទាំងក្នុងទាំងក្រៅ ចាប់តាំងពីឫសជញ្ជាំងទៅដល់សំយ៉ាប ហើយខាងក្រៅ រហូតដល់ទីធ្លាធំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដំណាក់ទាំងអស់សុទ្ធតែធ្វើអំពីថ្មសម្រាំងដ៏ល្អៗ ដែលបានដាប់តម្រូវតាមទំហំ និងអារតម្រឹមតាមមុខជ្រុងទាំងខាងក្នុង ទាំងខាងក្រៅ។ គេសង់ដំណាក់ទាំងនោះពីថ្មទាំងអស់ តាំងពីគ្រឹះរហូតដល់ដំបូល ហើយផ្នែកខាងក្រៅរហូតដល់ទីធ្លាធំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯរបស់ទាំងអស់នេះបានធ្វើ ដោយថ្មមានដំឡៃ ជាថ្មដាប់តាមទំហំ ហើយអារដំរឹម ដោយរណារ ទាំងក្នុងទាំងក្រៅ ចាប់តាំងពីឫសជញ្ជាំងទៅដល់សំយ៉ាប ហើយខាងក្រៅ រហូតដល់ទីធ្លាធំដែរ អាល់គីតាប ដំណាក់ទាំងអស់ សុទ្ធតែធ្វើអំពីថ្មសំរាំងដ៏ល្អៗដែលបានដាប់តំរូវតាមទំហំ និងអារតំរឹម តាមមុខជ្រុងទាំងខាងក្នុងទាំងខាងក្រៅ។ គេសង់ដំណាក់ទាំងនោះពីថ្មទាំងអស់ តាំងពីគ្រឹះរហូតដល់ដំបូល ហើយផ្នែកខាងក្រៅរហូតដល់ទីធ្លាធំផង។ |
ស្តេចបានបង្គាប់ឲ្យគេដាប់យកថ្មយ៉ាងធំៗមក ជាថ្មមានតម្លៃ សម្រាប់ដាក់ធ្វើជាឫសជញ្ជាំងរបស់ព្រះវិហារ។
ដំណាក់ដែលទ្រង់គង់នៅ ធ្វើបែបដូចគ្នា ហើយមានទីធ្លាមួយទៀត ក៏នៅខាងអាយមន្ទីរមុននោះ រួចមកទ្រង់ធ្វើដំណាក់មួយ បែបដូចជាមន្ទីរមុននោះ សម្រាប់បុត្រីផារ៉ោន ដែលទ្រង់បានយកជាភរិយា។