ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 7:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​សិត​ធ្វើ​ក្បាច់​លង្ហិន​ពីរ​ដុំ ដាក់​លើ​ក្បាល​សសរ​ទាំង​ពីរ មួយៗ​មាន​កម្ពស់​ប្រាំ​ហត្ថ​ដូច​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​ធ្វើ​ក្បាល​សសរ​លង្ហិន​ពីរ ជា​ក្បាច់​ដាក់​នៅ​លើ​សសរ​ទាំង​ពីរ ក្បាល​សសរ​នីមួយៗ​មាន​កម្ពស់​ប្រាំ​ហត្ថ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​សិត​ធ្វើ​ក្បាច់​លង្ហិន​២​ដុំ ដាក់​លើ​ក្បាល​សសរ​ទាំង​២ មួយៗ​មាន​កំពស់​៥​ហត្ថ​ដូច​គ្នា

សូមមើលជំពូក

អាល់គីតាប

គាត់​ធ្វើ​ក្បាល​សសរ​លង្ហិន​ពីរ ជា​ក្បាច់​ដាក់​នៅ​លើ​សសរ​ទាំង​ពីរ ក្បាល​សសរ​នីមួយៗ​មាន​កំពស់​ប្រាំ​ហត្ថ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 7:16
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​សិត​ធ្វើ​សសរ​ពីរ​ដោយ​លង្ហិន ទាំង​ពីរ​មាន​កម្ពស់​ដប់​ប្រាំបី​ហត្ថ​ដូច​គ្នា ហើយ​បើ​វាស់​ជុំ‌វិញ នោះ​ត្រូវ​ជា​ដប់ពីរ​ហត្ថ​ក្នុង​សសរ​មួយៗ។


មាន​ក្បាច់​តារាង ដូច​ជា​ក្រឡា​អួន ហើយ​មាន​វង់​កម្រង​ច្រវាក់​ប្រាំពីរ​នៅ​ក្បាល​សសរ​មួយៗ ក្នុង​ទាំង​ពីរ​នោះ។


លោក​ធ្វើ​សសរ​ប្រាំ និង​តម្ពក់​សម្រាប់​រនាំង​នោះ ឯ​ក្បាច់​ក្បាល​សសរ និង​គន្លឹះ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ស្រោប​ដោយ​មាស​ទាំង​អស់ ចំណែក​ជើង​ទាំង​ប្រាំ នោះ​ធ្វើ​ពី​លង្ហិន។


ជើង​ទ្រ​សសរ​ទាំង​អស់​ធ្វើ​ពី​លង្ហិន ឯ​តម្ពក់​សសរ និង​គន្លឹះ​ទាំង​ប៉ុន្មាន​ធ្វើ​ពី​ប្រាក់ ក្បាច់​ក្បាល​សសរ​ក៏​ស្រោប​ដោយ​ប្រាក់​ទាំង​អស់​ដែរ ហើយ​អស់​ទាំង​សសរ​ទី‌លាន ភ្ជាប់​គ្នា​ដោយ‌សារ​តម្ពក់​ប្រាក់។


សសរ​ទាំង​បួន និង​ជើង​ទ្រ​ទាំង​បួន​សម្រាប់​រនាំង ធ្វើ​ពី​លង្ហិន ឯ​តម្ពក់ និង​គន្លឹះ​ធ្វើ​ពី​ប្រាក់ ហើយ​ក្បាច់​ក្បាល​សសរ​ក៏​ស្រោប​ដោយ​ប្រាក់​ដែរ។


គេ​យក​ប្រាក់ ១ ៥៧៥ សេកែល​ទៅ​ធ្វើ​ជា​តម្ពក់ និង​គន្លឹះ​ទាំង​ប៉ុន្មាន​សម្រាប់​សសរ ហើយ​រំលែក​ខ្លះ​មក​ស្រោប​នៅ​ក្បាច់​ក្បាល​សសរ រួច​ថ្ពក់​ភ្ជាប់​គ្នា។


មាន​ក្បាច់​ក្បាល​សសរ​លង្ហិន​នៅ​ពី​លើ​ក្បាល សសរ​មួយៗ​កម្ពស់​ប្រាំ​ហត្ថ មាន​ក្បាច់​ក្រឡា​អួន និង​ផ្លែ​ទទឹម សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​នៅ​ជាប់​ជុំ‌វិញ​ផង ហើយ​សសរ​ទី​ពីរ​ក៏​មាន​ក្បាច់​ក្រឡា​អួន និង​ផ្លែ​ទទឹម​ដូច​គ្នា​ដែរ។