ឯឫសជញ្ជាំង នោះសុទ្ធតែធ្វើពីថ្មមានតម្លៃទាំងអស់ គឺថ្មយ៉ាងធំៗ ខ្លះដប់ហត្ថ ខ្លះប្រាំបីហត្ថ
១ ពង្សាវតារក្សត្រ 7:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពីនោះទៅលើក៏មានថ្មដែលមានតម្លៃ ដាប់តាមទំហំ និងឈើតាត្រៅផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេយកថ្មសម្រាំងដ៏ល្អៗ ដែលបានដាប់តម្រូវតាមទំហំ និងឈើតាត្រៅមកសង់ពីលើគ្រឹះនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពីនោះទៅលើក៏មានថ្ម ដែលមានដំឡៃ ដាប់តាមទំហំ នឹងឈើតាត្រៅផង អាល់គីតាប គេយកថ្មសំរាំងដ៏ល្អៗ ដែលបានដាប់តំរូវតាមទំហំ និងឈើតាត្រៅមកសង់ពីលើគ្រឹះនោះ។ |
ឯឫសជញ្ជាំង នោះសុទ្ធតែធ្វើពីថ្មមានតម្លៃទាំងអស់ គឺថ្មយ៉ាងធំៗ ខ្លះដប់ហត្ថ ខ្លះប្រាំបីហត្ថ
ឯទីធ្លាធំ នោះមានថ្មដាប់បីជាន់ និងឈើតាត្រៅមួយជាន់នៅជុំវិញ ដូចជាទីលានខាងក្នុងនៃព្រះវិហារព្រះយេហូវ៉ា ហើយដូចជាថែវនៃព្រះវិហារដែរ។
អ្នករាល់គ្នាត្រូវបានសង់ឡើងជាផ្ទះខាងវិញ្ញាណ ដូចជាថ្មរស់ ឲ្យបានធ្វើជាពួកសង្ឃបរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ដែលព្រះសព្វព្រះហឫទ័យទទួល តាមរយៈព្រះយេស៊ូវគ្រីស្ទ។