ព្រះបាទសាឡូម៉ូនក៏មាននាយកដប់ពីរនាក់ ត្រួតលើពួកអ៊ីស្រាអែលទាំងអស់ ជាអ្នកសម្រាប់ផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច និងពួកដំណាក់របស់ទ្រង់ ម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារអស់មួយខែក្នុងមួយឆ្នាំ។
១ ពង្សាវតារក្សត្រ 4:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឈ្មោះអស់លោកទាំងនោះមានរាយនាមដូចតទៅ៖ បេន-ហ៊ើរ នៅស្រុកភ្នំអេប្រាអិម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រាជប្រតិភូទាំងនោះមានរាយនាមដូចតទៅ: កូនរបស់លោកបេន-ហ៊ើរគ្រប់គ្រងលើតំបន់ភ្នំអេប្រាអ៊ីម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯឈ្មោះនៃលោកទាំងនោះដូចមាននៅខាងក្រោមនេះ គឺបេន-ហ៊ើរ នៅស្រុកភ្នំអេប្រាអិម១ អាល់គីតាប រាជប្រតិភូទាំងនោះមានរាយនាមដូចតទៅ: កូនរបស់លោកបេន-ហ៊ើរគ្រប់គ្រងលើតំបន់ភ្នំអេប្រាអ៊ីម។ |
ព្រះបាទសាឡូម៉ូនក៏មាននាយកដប់ពីរនាក់ ត្រួតលើពួកអ៊ីស្រាអែលទាំងអស់ ជាអ្នកសម្រាប់ផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច និងពួកដំណាក់របស់ទ្រង់ ម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារអស់មួយខែក្នុងមួយឆ្នាំ។
គេប្រគល់ក្រុងធីមណាត-សេរ៉ា នៅស្រុកភ្នំរបស់អេប្រាអិម ជូនដល់លោក តាមបង្គាប់ព្រះយេហូវ៉ា ដូចជាលោកបានសូម រួចលោកក៏សង់ទីក្រុង ហើយតាំងទីលំនៅនៅទីនោះ។
អេលាសារជាកូនរបស់លោកអើរ៉ុន ក៏បានស្លាប់ទៅដែរ ហើយគេបញ្ចុះសពលោកនៅគីបៀរ ជាក្រុងរបស់ភីនេហាសជាកូន ជាទឹកដីដែលដែលលោកបានទទួល នៅក្នុងស្រុកភ្នំអេប្រាអិម។:៚
នៅគ្រានោះ ពេលគ្មានស្តេចនៅស្រុកអ៊ីស្រាអែល មានលេវីម្នាក់ ដែលរស់នៅប៉ែកខាងចុងស្រុកភ្នំអេប្រាអិម បានយកស្ត្រីម្នាក់ពីបេថ្លេហិម ស្រុកយូដាមកធ្វើជាប្រពន្ធចុង។