ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 3:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ស្តេច​ក៏​មាន​រាជ‌ឱង្ការ​ឆ្លើយ​ឡើង​ថា៖ «ចូរ​ឲ្យ​កូន​រស់​នោះ​ទៅ​នាង​ទី​មួយ​ចុះ កុំ​សម្លាប់​វា​អី ដ្បិត​នាង​នោះ​ហើយ​ជា​ម្តាយ​ពិត​ប្រាកដ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «កុំ​សម្លាប់​កូន​នេះ! ចូរ​ប្រគល់​វា​ឲ្យ​ស្ត្រី​ទី​មួយ​ចុះ ដ្បិត​នាង​ពិត​ជា​ម្ដាយ​របស់​កូន​ដែល​នៅ​រស់​មែន!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ស្តេច​ទ្រង់​ក៏​មាន​បន្ទូល​ឆ្លើយ​ឡើង​ថា ចូរ​ឲ្យ​កូន​រស់​នោះ​ទៅ​នាង​ដើម​ចុះ កុំ​សំឡាប់​វា​ឡើយ ដ្បិត​នាង​នោះ​ជា​ម្តាយ​ពិត

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ស៊ូឡៃ‌ម៉ាន​មាន​ប្រសាសន៍​ថា៖ «កុំ​សម្លាប់​កូន​នេះ! ចូរ​ប្រគល់​វា​ឲ្យ​ស្ត្រី​ទី​មួយ​ចុះ ដ្បិត​នាង​ពិត​ជា​ម្តាយ​របស់​កូន​ដែល​នៅ​រស់​មែន!»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 3:27
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ស្ត្រី​ដែល​ជា​ម្តាយ​របស់​កូន​ដែល​រស់​ក៏​ទូល​ដល់​ស្តេច ដោយ​មាន​ចិត្ត​អាណិត​អាល័យ​ដល់​កូន​ខ្លួន​ថា៖ «ឱ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ខ្ញុំ​អើយ សូម​ប្រទាន​កូន​រស់​ទៅ​គេ​ចុះ សូម​កុំ​សម្លាប់​ឡើយ» តែ​ស្ត្រី​ម្នាក់​ទៀត​ពោល​ថា៖ «កូន​នេះ​មិន​ត្រូវ​បាន​ជា​របស់​ឯង ឬ​របស់​ខ្ញុំ​ឡើយ ត្រូវ​ពុះ​ជា​ពីរ​ទៅ»។


ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​បាន​ឮ​ពី​ការ​ដែល​ស្តេច​វិនិច្ឆ័យ​រឿង​នោះ ហើយ​គេ​មាន​ចិត្ត​កោត​ខ្លាច​ដល់​ទ្រង់ ព្រោះ​គេ​យល់​ឃើញ​ថា ប្រាជ្ញា​នៃ​ព្រះ​បាន​សណ្ឋិត​នៅ​ក្នុង​ទ្រង់ សម្រាប់​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌។