មានមនុស្សខូចអាក្រក់ពីរនាក់ ចូលមកអង្គុយខាងមុខណាបោត ធ្វើបន្ទាល់ទាស់នឹងគាត់នៅមុខប្រជាជនថា៖ «ណាបោតនេះបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង»។ ដូច្នេះ គេនាំគាត់ចេញទៅក្រៅទីក្រុង ហើយគប់នឹងថ្មសម្លាប់ទៅ
១ ពង្សាវតារក្សត្រ 21:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គេចាត់មនុស្សឲ្យទៅទូលយេសិបិល ជម្រាបថា៖ «បានគប់ដុំថ្មសម្លាប់ណាបោតហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេចាត់មនុស្សឲ្យទៅទូលម្ចាស់ក្សត្រិយ៍យេសិបិលថា៖ «យើងខ្ញុំបានយកដុំថ្មគប់សម្លាប់លោកណាបោតហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចហើយគេចាត់មនុស្សឲ្យទៅទូលយេសិបិល ឲ្យជ្រាបថា បានចោលសំឡាប់ណាបោតនឹងថ្មហើយ អាល់គីតាប គេចាត់មនុស្សឲ្យទៅជម្រាបម្ចាស់ក្សត្រីយេសិបិលថា៖ «យើងខ្ញុំបានយកដុំថ្មគប់សម្លាប់លោកណាបោតហើយ»។ |
មានមនុស្សខូចអាក្រក់ពីរនាក់ ចូលមកអង្គុយខាងមុខណាបោត ធ្វើបន្ទាល់ទាស់នឹងគាត់នៅមុខប្រជាជនថា៖ «ណាបោតនេះបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង»។ ដូច្នេះ គេនាំគាត់ចេញទៅក្រៅទីក្រុង ហើយគប់នឹងថ្មសម្លាប់ទៅ
កាលយេសិបិលបានឮថា គេបានសម្លាប់ណាបោតដោយគប់នឹងថ្ម នោះព្រះនាងក៏ទូលព្រះបាទអ័ហាប់ថា៖ «សូមតើនឡើង ទៅទទួលយកចម្ការរបស់ណាបោត ជាអ្នកស្រុកយេសរាល ដែលវាមិនព្រមលក់ថ្វាយនោះ មកទុកជារបស់ទ្រង់វិញចុះ ព្រោះណាបោតមិននៅរស់ទៀតទេ គឺវាស្លាប់ហើយ»។
ពេលនោះ មានម្នាក់នាំដំណឹងមកជម្រាបលោកថា៖ «គេយកព្រះសិររបស់ពួកបុត្រាស្ដេចមកហើយ» លោកបង្គាប់ថា៖ «ចូរដាក់ជាពីរគំនរ នៅត្រង់មាត់ទ្វារកំផែងរហូតដល់ព្រឹកទៅ»។
ប្រសិនបើជាឯងឃើញគេសង្កត់សង្កិនមនុស្សទាល់ក្រ ឬពួកច្រឡោតកំពុងតែបង្វែរសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុកណា កុំឲ្យឆ្ងល់ពីការនោះឡើយ ដ្បិតមានអ្នកមួយដែលខ្ពស់ជាង គេត្រួតមើលអ្នកធំនោះ ហើយក៏មានអ្នកដែលខ្ពស់ជាងគេទៅទៀតផង។
មានការឥតប្រយោជន៍ម៉្យាង តែងតែមាននៅផែនដី គឺមានមនុស្សសុចរិតដែលទទួលសំណងតាមអំពើរបស់មនុស្សអាក្រក់វិញ មួយទៀត មានមនុស្សអាក្រក់ដែលទទួលសំណងតាមអំពើរបស់មនុស្សសុចរិតដែរ ខ្ញុំថាសេចក្ដីនោះជាការឥតមានទំនងសោះ