ដាវីឌក៏ជួយកម្សាន្តទុក្ខនាងបាតសេបា ជាភរិយាទ្រង់ដែរ រួចចូលទៅរួមបន្ទំជាមួយនាង ហើយនាងប្រសូតបានបុត្រាមួយអង្គទៀត ទ្រង់ប្រទានព្រះនាមថា សាឡូម៉ូន។ ព្រះយេហូវ៉ាមានព្រះហឫទ័យស្រឡាញ់បុត្រនោះ
១ ពង្សាវតារក្សត្រ 2:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ទូលថា៖ «ព្រះនាងជ្រាបហើយថា រាជ្យនេះជារបស់ទូលបង្គំ ហើយថា សាសន៍អ៊ីស្រាអែលទាំងអស់បានមើលចំទូលបង្គំ ដោយសង្ឃឹមនឹងគ្រងរាជ្យឡើង ប៉ុន្តែ រាជ្យបានត្រឡប់វិលទៅជារបស់ប្អូនទូលបង្គំវិញ ដ្បិតគឺព្រះយេហូវ៉ាដែលទ្រង់ប្រទានទៅឲ្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចអដូនីយ៉ាឆ្លើយដូចតទៅ៖ «សម្ដេចមាតាជ្រាបហើយថា រាជសម្បត្តិត្រូវបានមកទូលបង្គំ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលសង្ឃឹមថា ទូលបង្គំនឹងឡើងគ្រងរាជ្យ។ ប៉ុន្តែ រាជសម្បត្តិបែរជាបានទៅព្រះបាទសាឡូម៉ូន ជាអនុជរបស់ទូលបង្គំទៅវិញ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យដូច្នេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់ទូលថា ព្រះនាងជ្រាបហើយ ថារាជ្យនេះជារបស់ផងទូលបង្គំ ហើយថា សាសន៍អ៊ីស្រាអែលទាំងអស់បានមើលចំទូលបង្គំ ដោយសង្ឃឹមនឹងគ្រងរាជ្យឡើង ប៉ុន្តែ រាជ្យបានត្រឡប់វិលទៅជារបស់ផងប្អូនទូលបង្គំវិញ ដ្បិតគឺព្រះយេហូវ៉ាដែលទ្រង់ប្រទានទៅឲ្យ អាល់គីតាប សម្តេចអដូនីយ៉ាឆ្លើយដូចតទៅ៖ «អ្នកម្តាយជ្រាបហើយថា រាជ្យសម្បត្តិត្រូវបានមកខ្ញុំ ហើយប្រជាជនអ៊ីស្រអែលទាំងមូលសង្ឃឹមថា ខ្ញុំនឹងឡើងគ្រងរាជ្យ។ ប៉ុន្តែ រាជ្យសម្បត្តិបែរជាបានទៅស្តេចស៊ូឡៃម៉ាន ជាប្អូនរបស់ខ្ញុំទៅវិញ ដ្បិតអុលឡោះតាអាឡាគាប់ចិត្តដូច្នេះ។ |
ដាវីឌក៏ជួយកម្សាន្តទុក្ខនាងបាតសេបា ជាភរិយាទ្រង់ដែរ រួចចូលទៅរួមបន្ទំជាមួយនាង ហើយនាងប្រសូតបានបុត្រាមួយអង្គទៀត ទ្រង់ប្រទានព្រះនាមថា សាឡូម៉ូន។ ព្រះយេហូវ៉ាមានព្រះហឫទ័យស្រឡាញ់បុត្រនោះ
គ្រានោះ មានម្នាក់នាំដំណឹងមកក្រាបទូលដាវីឌថា ពួកជនជាតិអ៊ីស្រាអែលទាំងអស់គ្នា មានចិត្តនិយមទៅតាមអាប់សាឡុមហើយ
អាប់សាឡុមតែងប្រព្រឹត្តយ៉ាងនេះ ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នា ដែលនាំរឿងមកថ្វាយស្តេចឲ្យជំនុំជម្រះ ដូច្នេះ ទ្រង់បានទាក់ចិត្តពួកអ៊ីស្រាអែលទាំងឡាយ។
នោះហ៊ូសាយទូលឆ្លើយថា៖ «ទេ តែអ្នកណាដែលព្រះយេហូវ៉ា និងប្រជាជនទាំងនេះ ព្រមទាំងពួកអ៊ីស្រាអែលទាំងអស់គ្នាបានរើស នោះទូលបង្គំនឹងនៅជាមួយអ្នកនោះ។
បុត្របន្ទាប់ គឺគីលាប ដែលប្រសូត្រពីនាងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ប្រពន្ធរបស់ខ្មោចណាបាល បុត្រទីបី គឺអាប់សាឡុម ជាបុត្រនាងម្អាកា ដែលជាបុត្រីរបស់តាលម៉ាយ ស្តេចស្រុកកេស៊ូរី
បុត្រទីបួន គឺអ័ដូនីយ៉ា ជាបុត្ររបស់នាងហាគីត បុត្រទីប្រាំ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល។
កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយបុព្វបុរសឯង នោះយើងនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យឡើងសោយរាជ្យជំនួសឯង ហើយយើងនឹងតាំងរាជ្យគេឲ្យខ្ជាប់ខ្ជួនឡើង
ដ្បិតនៅថ្ងៃនេះ លោកបានចុះទៅសម្លាប់គោ ចៀម និងសត្វធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងប៉ុន្មានរបស់ព្រះករុណា ពួកមេទ័ព និងសង្ឃអ័បៀថើរ ទៅចូលរួមផង។ ឥឡូវនេះ គេកំពុងតែជប់លៀងនៅចំពោះមុខលោក ទាំងពោលថា "សូមឲ្យព្រះបាទអ័ដូនីយ៉ាមានព្រះជន្មយឺនយូរ!"។
ដូច្នេះ សង្ឃសាដុក ណាថាន់ ជាហោរាបេណាយ៉ា ជាកូនយេហូយ៉ាដា ហើយពួកកេរេធីម និងពួកពេលេធីម គេក៏បញ្ជិះសាឡូម៉ូននៅលើលាកាត់របស់ព្រះបាទដាវីឌ នាំចុះទៅដល់គីហុន
ឯសង្ឃសាដុក លោកយកស្នែងដែលដាក់ប្រេង ចេញពីត្រសាលជំនុំ ទៅចាក់ថ្វាយសាឡូម៉ូន រួចគេផ្លុំត្រែ ហើយប្រជាជនបន្លឺឡើងថា៖ «សូមឲ្យព្រះបាទសាឡូម៉ូនមានព្រះជន្មយឺនយូរ!»។
នៅពេលនោះ អ័ដូនីយ៉ា ជាបុត្ររបស់នាងហាគីតក៏លើកខ្លួនឡើង ដោយពោលថា៖ «យើងនឹងធ្វើជាស្តេច» ទ្រង់បានត្រៀមរទេះចម្បាំង និងពួកពលសេះ ព្រមទាំងមនុស្សហាសិបនាក់ ឲ្យរត់នាំមុខទ្រង់។
បន្ទាប់មក ទ្រង់ទូលទៀតថា៖ «ទូលបង្គំមានការចង់ទូលព្រះនាងបន្តិច» ព្រះនាងក៏ប្រាប់ថា៖ «ចូរនិយាយមកចុះ»។
ឥឡូវនេះ ទូលបង្គំសូមតែសេចក្ដីមួយពីព្រះនាងប៉ុណ្ណោះ សូមកុំប្រកែកឡើយ» ព្រះនាងឆ្លើយតបថា៖ «ចូរពោលឲ្យអស់សេចក្ដីទៅចុះ»។
ព្រះបាទសាឡូម៉ូនឆ្លើយតបទៅមាតាថា៖ «ហេតុអ្វីបានជាមាតាសូមនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យអ័ដូនីយ៉ាដូច្នេះ? ត្រូវសូមទាំងរាជសម្បត្តិឲ្យទ្រង់ផង ដ្បិតទ្រង់ជាបងរបស់ទូលបង្គំស្រាប់ បើសូមឲ្យអ័ដូនីយ៉ា ត្រូវសូមឲ្យសង្ឃអ័បៀថើរ និងយ៉ូអាប់ ជាកូនសេរូយ៉ាដែរទៅ»។
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
ព្រះអង្គសម្ដែងឲ្យឃើញអស់ទាំងសេចក្ដីជ្រាលជ្រៅ ហើយលាក់កំបាំង ព្រះអង្គជ្រាបសេចក្ដីដែលស្ថិតក្នុងទីងងឹត ហើយមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។