១ ពង្សាវតារក្សត្រ 17:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរចេញពីទីនេះ បែរទៅខាងកើត ហើយពួនខ្លួននៅឯជ្រោះកេរីត ដែលនៅប្រទល់មុខនឹងទន្លេយ័រដាន់ទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរចាកចេញពីទីនេះ ធ្វើដំណើរទៅទិសខាងកើត ហើយពួនសម្ងំនៅក្បែរជ្រោះកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរចេញពីទីនេះ បែរទៅខាងកើត ហើយពួនខ្លួននៅឯជ្រោះកេរីត ដែលនៅប្រទល់មុខនឹងទន្លេយ័រដាន់ទៅ អាល់គីតាប «ចូរចាកចេញពីទីនេះ ធ្វើដំណើរទៅទិសខាងកើត ហើយពួនសំងំនៅក្បែរជ្រោះកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។ |
មីកាយ៉ាឆ្លើយថា៖ «ចាំមើល នៅថ្ងៃនោះឯងនឹងបានឃើញ ក្នុងកាលដែលឯងរត់ទៅពួននៅក្នុងបន្ទប់ខាងក្នុង»។
ព្រះអង្គលាក់គេក្នុងទីកំបាំង នៃព្រះវត្តមានព្រះអង្គ ឲ្យរួចពីឧបាយរបស់មនុស្ស ព្រះអង្គថែរក្សាគេនៅក្នុងព្រះពន្លារបស់ព្រះអង្គ ឲ្យរួចពីអណ្ដាតមួលបង្កាច់។
គេប្រឹក្សាគ្នាបង្កើតឧបាយ ទាស់នឹងប្រជារាស្ត្រព្រះអង្គ ហើយគិតគូរគ្នាទាស់នឹងអស់អ្នក ដែលព្រះអង្គការពារ។
ពេលនោះ ពួកចៅហ្វាយប្រាប់បារូកថា៖ «ចូរអ្នក និងយេរេមាទៅលាក់ខ្លួនទៅ កុំឲ្យអ្នកណាដឹងជានៅឯណាឡើយ»។
រួចស្ដេចបង្គាប់យេរ៉ាម្អែល ជាកូនហាម៉ាលេក និងសេរ៉ាយ៉ាជាកូនអាសរាល ហើយសេលេមា ជាកូនអាប់ឌាល ឲ្យទៅចាប់ស្មៀនបារូក និងហោរាយេរេមាមក តែព្រះយេហូវ៉ាបានលាក់លោកទុក។
ដូច្នេះ គេរើសដុំថ្មបម្រុងនឹងគប់ព្រះអង្គ តែព្រះយេស៊ូវបំបាំងអង្គទ្រង់ ហើយយាងកាត់កណ្តាលពួកគេ ចេញពីព្រះវិហារផុតទៅ។
ពេលនោះ ពួកបងប្អូនក៏នាំលោកប៉ុលចេញទៅឯមាត់សមុទ្រភ្លាម តែលោកស៊ីឡាស និងលោកធីម៉ូថេ ស្នាក់នៅទីនោះដដែល។
គេដើររសាត់អណ្ដែតតាមទីរហោស្ថាន តាមភ្នំ តាមរអាង និងតាមរូងភ្នំ។ លោកីយ៍មិនស័ក្ដិសមនឹងអ្នកទាំងនោះទេ។
ប៉ុន្តែ ព្រះប្រទានឲ្យស្ត្រីនោះមានស្លាបពីរ ដូចជាស្លាបសត្វឥន្ទ្រី ដើម្បីឲ្យនាងបានហើរចេញពីសត្វពស់ ទៅកន្លែងរបស់នាងនៅទីរហោស្ថាន ជាកន្លែងដែលព្រះចិញ្ចឹមនាងអស់មួយខួប ពីរខួប និងកន្លះខួប ។
រួចស្ត្រីនោះក៏ភៀសខ្លួនទៅឯទីរហោស្ថាន ជាកន្លែងដែលព្រះបានរៀបចំទុកឲ្យនាង ដើម្បីចិញ្ចឹមនាង អស់រយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ។