ព្រោះកាលព្រះបាទដាវីឌបានទៅស្រុកអេដុម ហើយយ៉ូអាប់ជាមេទ័ពបានឡើងទៅបញ្ចុះសពពួកអ្នកដែលស្លាប់ក្នុងចម្បាំង គឺក្នុងពេលក្រោយដែលបានសម្លាប់ពួកប្រុសៗទាំងអស់នៅសាសន៍អេដុម
១ ពង្សាវតារក្សត្រ 11:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (ដ្បិតយ៉ូអាប់ និងពួកអ៊ីស្រាអែលទាំងអស់ បាននៅស្រុកនោះអស់រយៈពេលប្រាំមួយខែ ទាល់តែបានសម្លាប់ពួកប្រុសៗនៃសាសន៍អេដុមនោះអស់) ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូអាប់ និងកងទ័ពអ៊ីស្រាអែលទាំងមូល បានបោះទ័ពនៅស្រុកអេដុម អស់រយៈពេលប្រាំមួយខែ រហូតទាល់តែពួកលោកសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ដ្បិតយ៉ូអាប់ នឹងពួកអ៊ីស្រាអែលទាំងអស់ បាននៅស្រុកនោះអស់៦ខែ ទាល់តែបានសំឡាប់ពួកប្រុសៗនៃសាសន៍អេដំមនោះអស់រលីងទៅ) អាល់គីតាប លោកយ៉ូអាប់ និងកងទ័ពអ៊ីស្រអែលទាំងមូល បានបោះទ័ពនៅស្រុកអេដុម អស់រយៈពេលប្រាំមួយខែ រហូតទាល់តែពួកគេសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។ |
ព្រោះកាលព្រះបាទដាវីឌបានទៅស្រុកអេដុម ហើយយ៉ូអាប់ជាមេទ័ពបានឡើងទៅបញ្ចុះសពពួកអ្នកដែលស្លាប់ក្នុងចម្បាំង គឺក្នុងពេលក្រោយដែលបានសម្លាប់ពួកប្រុសៗទាំងអស់នៅសាសន៍អេដុម
គ្រានោះ ហាដាឌបានរត់រួច ព្រមទាំងសាសន៍អេដុមខ្លះ ដែលជាអ្នកបម្រើរបស់ឪពុកលោកដែរ ក៏រត់ទៅអាស្រ័យនៅស្រុកអេស៊ីព្ទ ក្នុងកាលដែលហាដាឌនៅកុមារតូចនៅឡើយ។
គេក៏ច្បាំងនឹងសាសន៍ម៉ាឌាន ដូចជាព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ ហើយបានសម្លាប់ប្រុសៗទាំងអស់។