ដ្បិតដូចដែលរូបកាយមួយមានអវយវៈច្រើន ហើយអវយវៈទាំងអស់នៅក្នុងរូបកាយនោះ ទោះមានច្រើនមែន តែរួមគ្នាជារូបកាយតែមួយយ៉ាងណា នោះព្រះគ្រីស្ទក៏ដូច្នោះដែរ។
១ កូរិនថូស 12:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រូបកាយមិនមែនមានអវយវៈតែមួយទេ គឺមានច្រើន។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ រូបកាយមួយមិនមែនមានអវយវៈតែមួយប៉ុណ្ណោះទេ គឺមានអវយវៈច្រើន។ Khmer Christian Bible ដ្បិតរូបកាយក៏មិនមែនមានអវយវៈតែមួយដែរ គឺមានច្រើន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបកាយមិនមែនមានសរីរាង្គតែមួយទេ គឺមានច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រូបកាយមិនមែនសុទ្ធតែមានអវយវៈតែ១ទេ គឺមានច្រើនវិញ អាល់គីតាប រូបកាយមិនមែនមានសរីរាង្គតែមួយទេ គឺមានច្រើន។ |
ដ្បិតដូចដែលរូបកាយមួយមានអវយវៈច្រើន ហើយអវយវៈទាំងអស់នៅក្នុងរូបកាយនោះ ទោះមានច្រើនមែន តែរួមគ្នាជារូបកាយតែមួយយ៉ាងណា នោះព្រះគ្រីស្ទក៏ដូច្នោះដែរ។
បើជើងនិយាយថា «ខ្ញុំមិនមែនជារបស់រូបកាយទេ ព្រោះខ្ញុំមិនមែនជាដៃ» ក៏ជើងនោះនៅតែជាចំណែកមួយរបស់រូបកាយដដែល។
ដូច្នេះ ដែលបានដោះសេចក្តីភូតភរចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិតទៅអ្នកជិតខាងខ្លួនវិញ ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក ។