ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 2:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ពួក​សង្ឃ គឺ​កូន​ចៅ​យេ‌ដាយ៉ា ពូជ​ពង្ស​របស់​យេសួរ​មាន ៩៧៣ នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុម​បូជា‌ចារ្យ ជា​កូន​ចៅ​លោក​យេដា‌យ៉ា ក្នុង​ក្រុម​គ្រួសារ​របស់​លោក​យេសួរ​មាន ៩៧៣​នាក់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​សង្ឃ នោះ​ក្នុង​ពួក​កូន​ចៅ​យេដាយ៉ា​ខាង​វង្ស​របស់​យេសួរ មាន​៩៧៣​នាក់

សូមមើលជំពូក

អាល់គីតាប

ក្រុម​អ៊ីមុាំ ជា​កូន​ចៅ​លោក​យេដា‌យ៉ា ក្នុង​ក្រុម​គ្រួសារ​របស់​លោក​យេសួរ មាន ៩៧៣​នាក់

សូមមើលជំពូក



អែសរ៉ា 2:36
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ពួក​សង្ឃ នោះ​មាន​យេដា‌យ៉ា យេហូ‌យ៉ារីប យ៉ាគិន


ក្នុងចំណោម​កូន​ចៅ​ពួក​សង្ឃ ដែល​បាន​រៀប​ការ​ជាមួយ​ស្ត្រី​សាសន៍​ដទៃគឺ កូន​ចៅ​យេសួរ ជា​កូន​យ៉ូ‌សាដាក និង​បង​ប្អូនរបស់​លោក មានម្អា‌សេ‌យ៉ា អេលា‌ស៊ើរ យ៉ារីប និង​កេដាលា


ក្នុង​ចំណោម​កូន​ចៅ​អ៊ីមមើរ មាន​ហា‌ណានី និង​សេ‌បាឌា


ក្នុង​ចំណោម​កូន​ចៅ​ហារីម មាន​ម្អា‌សេ‌យ៉ា អេលីយ៉ា សេម៉ា‌យ៉ា យេហ៊ី‌អែល និង​អ៊ូស៊ី‌យ៉ា


ក្នុង​ចំណោម​កូន​ចៅ​របស់​ប៉ាស‌ហ៊ើរ មាន​អេលី‌យ៉ូណាយ ម្អា‌សេ‌យ៉ា អ៊ីស‌ម៉ា‌អែល នេថា‌នេល យ៉ូ‌សាបាឌ និង​អេលាសារ។


កូន​ចៅ​សេ‌ណាអា​មាន ៣ ៦៣០ នាក់។


ឯ​យេសួរ រួម​ទាំង​ពួក​កូន និង​បង​ប្អូន​របស់​លោក កាឌ‌មាល និង​ពួក​កូន​របស់​លោក ដែល​ជា​ពូជ​ពង្ស​យូដា ព្រម​ទាំង​ពួក​កូន​របស់​ហេ‌ណាដាឌ និង​ពួក​លេវី ជា​កូន​ចៅ និង​ជា​បង​ប្អូន​របស់​គេដែរ រួម​គ្នា​ត្រួត​ពិនិត្យ​មើល​ពួក​ជាង ដែល​សាង​សង់​ព្រះ​ដំណាក់របស់​ព្រះ។


ឯ​ប្រជា‌ជន​ឯ​ទៀតៗ ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​អស់​អ្នក​ដែល​បាន​ញែក​ខ្លួន​ចេញពី​ប្រជា‌ជន​ដែល​រស់​នៅ​ស្រុក​ទាំង​នោះ ដើម្បី​ធ្វើ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ ព្រម​ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ គឺ​អស់​អ្នក​ដែល​មាន​ចំណេះ និង​ការ​យល់​ដឹង


ឯ​ពួក​សង្ឃគឺ កូន​ចៅ​យេដាយ៉ា ខាង​វង្ស​របស់​យេសួរ​មាន ៩៧៣ នាក់