ចូរថ្វាយសិរីល្អដល់ព្រះយេហូវ៉ា ឲ្យស័ក្ដិសមនឹងព្រះនាមព្រះអង្គ ចូរនាំយកតង្វាយចូលមកក្នុងទីលាន របស់ព្រះអង្គ!
អេសេគាល 46:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បណ្ដាជននៅក្នុងស្រុក គេនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ា នៅមាត់ទ្វារនោះរាល់ថ្ងៃសប្ប័ទ និងថ្ងៃចូលខែដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃសប្ប័ទ និងថ្ងៃបុណ្យចូលខែថ្មីប្រជាជនត្រូវនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅមុខខ្លោងទ្វារនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបណ្តាជននៅក្នុងស្រុក គេនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ា នៅមាត់ទ្វារនោះរាល់ថ្ងៃឈប់សំរាក នឹងថ្ងៃចូលខែដែរ អាល់គីតាប នៅថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យចូលខែថ្មីប្រជាជនត្រូវនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា នៅមុខខ្លោងទ្វារនេះ។ |
ចូរថ្វាយសិរីល្អដល់ព្រះយេហូវ៉ា ឲ្យស័ក្ដិសមនឹងព្រះនាមព្រះអង្គ ចូរនាំយកតង្វាយចូលមកក្នុងទីលាន របស់ព្រះអង្គ!
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ទ្វារកំផែងនៃទីលានខាងក្នុង ដែលបើកទៅទិសខាងកើត ត្រូវបិទក្នុងរវាងប្រាំមួយថ្ងៃដែលធ្វើការ តែដល់ថ្ងៃសប្ប័ទត្រូវបើកវិញ ព្រមទាំងនៅថ្ងៃចូលខែដែរ។
ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ អ្នកនោះនឹងបានសង្គ្រោះ ហើយចេញចូល និងរកបានវាលស្មៅថែមទៀតផង។