លោកវាស់ប្រវែងនៃអាគារ នៅមុខទីលាន ដែលនៅខាងក្រោយនោះ ព្រមទាំងរានហាលទាំងសងខាងបានមួយរយហត្ថ ហើយទាំងព្រះវិហារខាងក្នុង និងថែវនៃទីលានផង។
អេសេគាល 42:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯបន្ទប់ខាងលើចង្អៀតជាង ព្រោះរានហាលកាត់ចេញពីបន្ទប់ទាំងនោះ ជាជាងបន្ទប់ជាន់ក្រោម និងបន្ទប់ជាន់កណ្ដាលនៃអាគារនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទប់ជាន់ខាងលើចង្អៀតជាងបន្ទប់ជាន់ខាងក្រោម និងជាន់កណ្ដាលនៃអាគារ ព្រោះមានថែវកាត់តាមនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯបន្ទប់ខាងលើ សុទ្ធតែខ្លីជាង ពីព្រោះរានហាលកាត់ចេញពីបន្ទប់ទាំងនោះ ជាជាងបន្ទប់ជាន់ក្រោម នឹងបន្ទប់ជាន់កណ្តាលនៃមន្ទីរនោះ អាល់គីតាប បន្ទប់ជាន់ខាងលើចង្អៀតជាងបន្ទប់ជាន់ខាងក្រោម និងជាន់កណ្ដាលនៃអាគារ ព្រោះមានថែវកាត់តាមនោះ។ |
លោកវាស់ប្រវែងនៃអាគារ នៅមុខទីលាន ដែលនៅខាងក្រោយនោះ ព្រមទាំងរានហាលទាំងសងខាងបានមួយរយហត្ថ ហើយទាំងព្រះវិហារខាងក្នុង និងថែវនៃទីលានផង។
បន្ទប់ទាំងនោះកាន់តែធំជាលំដាប់ តាមដែលឡើងខ្ពស់ទៅព័ទ្ធជុំវិញព្រះវិហារ ដ្បិតផ្លូវដែលព័ទ្ធជុំវិញព្រះវិហារ បានឡើងកាន់តែខ្ពស់ទៅ តែទទឹងព្រះវិហារនៅដូចគ្នាទៅខាងលើ ហេតុនោះ បន្ទប់បានកាន់តែធំទូលាយទៅខាងលើយ៉ាងនោះ ចេញពីបន្ទប់ជាន់ក្រោមឡើងទៅឯបន្ទប់ជាន់លើ ដោយផ្លូវកណ្ដាល។
ប្រទល់នឹងទីលានខាងក្នុងដែលវាស់បានម្ភៃហត្ថ ហើយទល់មុខនឹងកម្រាលថ្មនៅទីលានខាងក្រៅ មានរានហាលបីជាន់។
ដ្បិតមានបីជាន់ តែឥតមានសសរ ដូចជាសសរទីលានទេ ហេតុនោះបានជាជាន់លើត្រូវចង្អៀតជាងជាន់ក្រោម និងជាន់កណ្ដាល រាប់ពីដីឡើង។