ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 41:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​ក៏​ពិចារ‌ណា​មើល​កម្ពស់​ព្រះ‌វិហារ​នៅ​ព័ទ្ធ​ជុំ‌វិញ ឃើញ​ថា ជើង​ជញ្ជាំង​បន្ទប់​ទាំង​នោះ​បាន​ខ្ពស់​ពេញ​មួយ​ខ្នាត​បបុស គឺ​ប្រាំមួយ​ហត្ថ​ធំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​សង្កេត​មើល​ជុំ‌វិញ​ព្រះ‌ដំណាក់ ឃើញ​ថា​បន្ទប់​ដែល​នៅ​អម​តាម​ជញ្ជាំង​មាន​កម្ពស់​ពេញ​មួយ​ឈើ​រង្វាស់ គឺ​ប្រាំ​មួយ​ហត្ថ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​ក៏​ពិចារណា​មើល​កំពស់​ព្រះ‌វិហារ​នៅ​ព័ទ្ធ​ជុំវិញ ឃើញ​ថា ជើង​ជញ្ជាំង​បន្ទប់​ទាំង​នោះ​បាន​ខ្ពស់​ពេញ​១​ខ្នាត​បបុស គឺ​៦​ហត្ថ​ធំ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​សង្កេត​មើល​ជុំ‌វិញ​ម៉ាស្ជិទ ឃើញ​ថា​បន្ទប់​ដែល​នៅ​អម​តាម​ជញ្ជាំង​មាន​កំពស់​ពេញ​មួយ​ឈើ​រង្វាស់ គឺ​ប្រាំ​មួយ​ហត្ថ។

សូមមើលជំពូក



អេ‌សេ‌គាល 41:8
3 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​កំផែង​នៅ​ព័ទ្ធ​ជុំ‌វិញ​ខាង​ក្រៅ​នៃ​ព្រះ‌វិហារ ហើយ​នៅ​ដៃ​មនុស្ស​នោះ មាន​បបុស​សម្រាប់​វាស់​ប្រវែង​ប្រាំមួយ​ហត្ថ ដែល​ក្នុង​មួយ​ហត្ថ​នោះ ត្រូវ​ជា‌មួយ​ហត្ថ​មួយ​ទះ ដូច្នេះ លោក​ក៏​វាស់​កម្រាស់​កំផែង​នោះ​ត្រូវ​ជា‌មួយ​ខ្នាត​បបុស ហើយ​កម្ពស់​ក៏​មួយ​ខ្នាត​នោះ​ដែរ។


នេះ​ជា​ទំហំ​នៃ​អាស‌នា​ដែល​វាស់​តាម​ហត្ថ គឺ​ហត្ថ​ធំ​ដែល​ត្រូវ​ជា‌មួយ​ហត្ថ​មួយ​ទះ បាត​នៃ​អាស‌នា​នឹង​បាន​កម្ពស់ មួយ​ហត្ថ ទទឹង​មួយ​ហត្ថ ហើយ​គែម​នៅ​ជុំ‌វិញ​ហាម បាន​មួយ​ចំអាម នេះ​ជា​កម្ពស់​នៃ​អាស‌នា


ទី​ក្រុង​នោះ​មាន​រាង​បួន​ជ្រុង បណ្តោយ និង​ទទឹង​ស្មើ​គ្នា ទេវតា​នោះ​បាន​យក​ដំបង​របស់​លោក​វាស់​ទី​ក្រុង ឃើញ​មាន​ប្រវែង​ដប់ពីរ​ពាន់​ស្តាដ គឺ​បណ្តោយ ទទឹង និង​កម្ពស់ មាន​ប្រវែង​ស្មើ​គ្នា​ទាំង​អស់។