មានអាគារមួយដែលនៅខាងមុខទីលាន គឺនៅខាងលិច មានទទឹងចិតសិបហត្ថ បណ្តោយកៅសិបហត្ថ ហើយជញ្ជាំងអាគារនៅព័ទ្ធជុំវិញ មានកម្រាស់ប្រាំហត្ថ។
អេសេគាល 41:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯទទឹងខាងមុខព្រះវិហារ និងទីលាននៅខាងកើត ក៏មួយរយហត្ថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជញ្ជាំងខាងមុខព្រះដំណាក់ និងធ្លាធំដែលនៅខាងកើត មានប្រវែងមួយរយហត្ថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទទឹងខាងមុខព្រះវិហារ នឹងទីលានទទេនៅខាងកើត នោះក៏១០០ហត្ថ។ អាល់គីតាប ជញ្ជាំងខាងមុខម៉ាស្ជិទ និងធ្លាធំដែលនៅខាងកើត មានប្រវែងមួយរយហត្ថ។ |
មានអាគារមួយដែលនៅខាងមុខទីលាន គឺនៅខាងលិច មានទទឹងចិតសិបហត្ថ បណ្តោយកៅសិបហត្ថ ហើយជញ្ជាំងអាគារនៅព័ទ្ធជុំវិញ មានកម្រាស់ប្រាំហត្ថ។
ដូច្នេះ លោកក៏វាស់ព្រះវិហារបានមួយរយហត្ថ ហើយទីលាន និងអាគារនោះ ព្រមទាំងជញ្ជាំងផង នោះមានបណ្តោយមួយរយហត្ថ។
លោកវាស់ប្រវែងនៃអាគារ នៅមុខទីលាន ដែលនៅខាងក្រោយនោះ ព្រមទាំងរានហាលទាំងសងខាងបានមួយរយហត្ថ ហើយទាំងព្រះវិហារខាងក្នុង និងថែវនៃទីលានផង។
ដ្បិតបន្ទប់ទាំងនោះដែលនៅទីលានខាងក្រៅ មានបណ្តោយហាសិបហត្ថ ហើយនៅមុខព្រះវិហារនោះមានមួយរយហត្ថ។