ក្រោយពីពួកកូនចៅអ៊ីស្រាអែលបានចេញពីក្រុងអេស៊ីព្ទមក បានបួនរយប៉ែតសិបឆ្នាំ គឺនៅឆ្នាំទីបួនដែលព្រះបាទសាឡូម៉ូនសោយរាជ្យលើសាសន៍អ៊ីស្រាអែល ក្នុងខែទីពីរ ព្រះបាទសាឡូម៉ូនបានចាប់តាំងស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា។
អេសេគាល 41:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកនាំខ្ញុំទៅព្រះវិហារ ក៏វាស់សសរបានទទឹងប្រាំមួយហត្ថខាងនេះ ហើយប្រាំមួយហត្ថខាងនោះ ដែលស្មើនឹងទទឹងសសរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកនាំខ្ញុំចូលទៅក្នុងទីសក្ការៈ លោកវាស់សសរម្ខាងៗមានទទឹងប្រាំមួយហត្ថ ស្មើនឹងទទឹងរបស់ព្រះពន្លា*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកនាំខ្ញុំទៅឯព្រះវិហារ ក៏វាស់សសរបានទទឹង៦ហត្ថខាងនេះ ហើយ៦ហត្ថខាងនោះ ដែលស្មើនឹងទទឹងរោងឧបោសថ អាល់គីតាប បន្ទាប់មក គាត់នាំខ្ញុំចូលទៅក្នុងម៉ាស្ជិទ គាត់វាស់សសរម្ខាងៗមានទទឹងប្រាំមួយហត្ថ ស្មើនឹងទទឹងរបស់ជំរំសក្ការៈ។ |
ក្រោយពីពួកកូនចៅអ៊ីស្រាអែលបានចេញពីក្រុងអេស៊ីព្ទមក បានបួនរយប៉ែតសិបឆ្នាំ គឺនៅឆ្នាំទីបួនដែលព្រះបាទសាឡូម៉ូនសោយរាជ្យលើសាសន៍អ៊ីស្រាអែល ក្នុងខែទីពីរ ព្រះបាទសាឡូម៉ូនបានចាប់តាំងស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា។
ឯព្រះវិហារដែលព្រះបាទសាឡូម៉ូនបានស្អាងថ្វាយព្រះយេហូវ៉ា នោះមានបណ្តោយហុកសិបហត្ថ ទទឹងម្ភៃហត្ថ ហើយកម្ពស់សាមសិបហត្ថ
បន្ទាប់មក លោកនាំខ្ញុំទៅឯទីលានខាងក្រៅ ឃើញមានបន្ទប់ និងកម្រាលថ្មដែលធ្វើសម្រាប់ទីលាននៅជុំវិញ គឺមានបន្ទប់សាមសិប នៅលើកម្រាលថ្មនោះ។
រួចលោកវាស់ថែវបានប្រាំបីហត្ថ ហើយសសរថែវនោះបានពីរហត្ថ ឯថែវនៃទ្វារកំផែងនោះនៅខាងក្នុង។
ឯក្របទ្វានៃព្រះវិហារ មានបួនជ្រុងស្មើ ហើយខាងមុខនៃទីបរិសុទ្ធ មើលទៅមានសណ្ឋានដូចគ្នា។
រួចលោកក៏ចូលទៅខាងក្នុង វាស់ក្របទ្វារទាំងសងខាងបានពីរហត្ថ ផ្លូវចូលក៏ប្រាំមួយហត្ថ ឯទទឹងទ្វារ មានប្រាំពីរហត្ថ។
បន្ទាប់មក លោកនាំខ្ញុំចេញទៅឯទីលានខាងក្រៅ តាមផ្លូវទៅទិសខាងជើង លោកនាំខ្ញុំទៅឯបន្ទប់ដែលនៅមុខទីលាន ដែលនៅខាងជើងប្រទល់មុខនឹងអាគារ។
អ្នករាល់គ្នាត្រូវបានសង់ឡើងជាផ្ទះខាងវិញ្ញាណ ដូចជាថ្មរស់ ឲ្យបានធ្វើជាពួកសង្ឃបរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ដែលព្រះសព្វព្រះហឫទ័យទទួល តាមរយៈព្រះយេស៊ូវគ្រីស្ទ។
ទេវតាដែលនិយាយមកខ្ញុំនោះ មានកាន់ដំបងមាសមួយជារង្វាស់ សម្រាប់វាស់ទីក្រុង ទ្វារក្រុង និងកំផែងក្រុង។
ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា៖ «មើល៍! រោងឧបោសថរបស់ព្រះស្ថិតនៅជាមួយមនុស្សហើយ ព្រះអង្គនឹងគង់នៅជាមួយគេ គេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គផ្ទាល់គង់នៅជាព្រះដល់គេ។
អ្នកណាដែលឈ្នះ យើងនឹងតាំងអ្នកនោះជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃយើង អ្នកនោះនឹងមិនចេញពីទីនោះឡើយ។ យើងនឹងកត់ព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើងលើអ្នកនោះ គឺក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌ មកពីព្រះនៃយើង ព្រមទាំងកត់ឈ្មោះថ្មីរបស់យើងលើអ្នកនោះដែរ។