លោកវាស់ទទឹងទីលានពីខាងក្រៅ ចាប់តាំងពីមុខទ្វារកំផែងខាងក្រោម រហូតដល់មុខទីលានខាងក្នុងបានមួយរយហត្ថ ទាំងខាងកើត និងខាងជើង។
អេសេគាល 40:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានទ្វារមួយបើកទៅក្នុងទីលានខាងក្នុង ដែលនៅទិសខាងត្បូង ហើយលោកវាស់ពីទ្វារកំផែងមួយ ទៅដល់ទ្វារកំផែងមួយទៀត ខាងត្បូងនោះបានមួយរយហត្ថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទីលានខាងក្នុងមានទ្វារមួយនៅខាងត្បូង។ លោកវាស់ពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយទៀត នៅខាងត្បូងមានប្រវែងមួយរយហត្ថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានទ្វារ១បើកទៅក្នុងទីលានខាងក្នុង ដែលនៅទិសខាងត្បូង ហើយលោកវាស់ពីទ្វារកំផែង១ ទៅដល់ទ្វារកំផែង១ទៀតខាងត្បូង នោះបាន១០០ហត្ថ។ អាល់គីតាប ទីលានខាងក្នុងមានទ្វារមួយនៅខាងត្បូង។ គាត់វាស់ពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយទៀត នៅខាងត្បូងមានប្រវែងមួយរយហត្ថ។ |
លោកវាស់ទទឹងទីលានពីខាងក្រៅ ចាប់តាំងពីមុខទ្វារកំផែងខាងក្រោម រហូតដល់មុខទីលានខាងក្នុងបានមួយរយហត្ថ ទាំងខាងកើត និងខាងជើង។
មានទ្វារចូលទៅក្នុងទីលានខាងក្នុង ដែលប្រទល់មុខនឹងទ្វារនោះទាំងខាងជើង និងខាងកើត រួចលោកវាស់ពីទ្វារមួយទៅទ្វារមួយទៀតបានមួយរយហត្ថ។
បន្ទាប់មក លោកនាំខ្ញុំទៅទីលានខាងក្នុង ដែលនៅទិសខាងកើត លោកក៏វាស់ទ្វារនោះមានទំហំត្រូវគ្នាដែរ។
នៅខាងក្រៅនៃទ្វារខាងក្នុង មានបន្ទប់ពីរនៅក្នុងទីលានខាងក្នុង មួយនៅជិតទ្វារទិសខាងជើង បែរមុខទៅទិសខាងត្បូង ហើយមួយទៀតនៅជិតទ្វារខាងកើត បែរមុខទៅទិសខាងជើង។
លោកក៏វាស់ទីលានមានប្រវែងមួយរយហត្ថ ទទឹងមួយរយហត្ថ បួនជ្រុងស្មើ ហើយអាសនាក៏នៅពីមុខព្រះវិហារ។