ឱព្រះអម្ចាស់អើយ ឯការដែលអ្នកជិតខាងយើងខ្ញុំ បានត្មះតិះដៀលព្រះអង្គ សូមសងទៅលើទ្រូងគេមួយជាប្រាំពីរវិញ។
អេសេគាល 36:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា យើងបានស្បថហើយថា ពិតប្រាកដជាសាសន៍ទាំងប៉ុន្មានដែលនៅព័ទ្ធជុំវិញអ្នក គេនឹងត្រូវរង់ទ្រាំសេចក្ដីខ្មាសរបស់ខ្លួនគេវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ យើងជាព្រះជាអម្ចាស់ យើងលើកដៃសន្យាយ៉ាងឱឡារិកថា ប្រជាជាតិដែលនៅជុំវិញអ្នករាល់គ្នា មុខជាទទួលយកការអាម៉ាស់នោះមិនខាន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលថា អញបានស្បថហើយថា ពិតប្រាកដជាសាសន៍ទាំងប៉ុន្មានដែលនៅព័ទ្ធជុំវិញឯង គេនឹងត្រូវរង់ទ្រាំសេចក្ដីខ្មាសរបស់ខ្លួនគេវិញ។ អាល់គីតាប ហេតុនេះ យើងជាអុលឡោះតាអាឡាជាម្ចាស់ យើងលើកដៃសន្យាយ៉ាងឱឡារិកថា ប្រជាជាតិដែលនៅជុំវិញអ្នករាល់គ្នា មុខជាទទួលយកការអាម៉ាស់នោះមិនខាន! |
ឱព្រះអម្ចាស់អើយ ឯការដែលអ្នកជិតខាងយើងខ្ញុំ បានត្មះតិះដៀលព្រះអង្គ សូមសងទៅលើទ្រូងគេមួយជាប្រាំពីរវិញ។
យើងនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៀតថា៖ យើងនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង យើងនឹងបំផ្លាញពួកអ្នកស្រុកនេះឲ្យអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេហួសចិត្ត ហើយជាទីខូចបង់នៅអស់កល្បជានិច្ច។
មួយទៀត យើងបានស្បថនឹងគេ នៅទីរហោស្ថានថា យើងមិនព្រមនាំគេចូលទៅក្នុងស្រុក ដែលយើងបានឲ្យដល់គេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដែលជាស្រុករុងរឿងជាងអស់ទាំងស្រុកនោះទេ។
ហើយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា នៅថ្ងៃដែលយើងបានរើសអ៊ីស្រាអែល ហើយស្បថដល់ពូជពង្សយ៉ាកុប ព្រមទាំងសម្ដែងឲ្យគេស្គាល់យើងនៅស្រុកអេស៊ីព្ទ គឺកាលដែលយើងបានស្បថដល់គេថា យើងនេះជាយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា។
យើងមិនឲ្យអ្នកឮពាក្យត្មះតិះដៀលរបស់សាសន៍ដទៃទាំងប៉ុន្មានទៀតទេ អ្នកមិនត្រូវរងទ្រាំសេចក្ដីប្រមាថមើលងាយរបស់គេ អ្នកនឹងមិនធ្វើជាហេតុ ឲ្យសាសន៍របស់អ្នកចំពប់ដួលទៀតឡើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
ដូច្នេះ ចូរថ្លែងទំនាយពីដំណើរស្រុកអ៊ីស្រាអែល ហើយប្រាប់ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក និងច្រកភ្នំទាំងប៉ុន្មានថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងបាននិយាយដោយសេចក្ដីប្រចណ្ឌ និងសេចក្ដីក្រោធរបស់យើង ហើយដោយព្រោះអ្នករាល់គ្នាបានរងទ្រាំសេចក្ដីខ្មាសរបស់សាសន៍ដទៃ។
ប៉ុន្តែ អ្នក ឱភ្នំអ៊ីស្រាអែល អ្នករាល់គ្នានឹងបែកមែក ហើយបង្កើតផលរបស់អ្នក ឲ្យអ៊ីស្រាអែលជាប្រជារាស្ត្រយើង ពីព្រោះគេរៀបនឹងមកហើយ។
ដ្បិតយើងលើកដៃរបស់យើងទៅស្ថានសួគ៌ ហើយស្បថក្នុងនាមយើងដែលមានព្រះជន្មអស់កល្បជានិច្ចថា