អេសេគាល 36:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កូនមនុស្សអើយ ចូរថ្លែងទំនាយដល់អស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែលដែរថា ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងស្ដីអំពីភ្នំទាំងឡាយ នៅស្រុកអ៊ីស្រាអែលដូចតទៅ: ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនមនុស្សអើយ ចូរទាយដល់អស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែលដែរ ថា ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ អាល់គីតាប កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងស្ដីអំពីភ្នំទាំងឡាយ នៅស្រុកអ៊ីស្រអែលដូចតទៅ: ភ្នំទាំងឡាយនៅស្រុកអ៊ីស្រអែលអើយ ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា! |
ប្រាប់ដល់ព្រៃតំបន់ណេកិបថា ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងនឹងបង្កាត់ភ្លើងនៅក្នុងអ្នក ភ្លើងនោះនឹងឆេះអស់ទាំងឈើស្រស់ និងដើមឈើសោះកក្រោះនៅក្នុងអ្នក ភ្លើងឆេះនោះនឹងមិនរលត់ឡើយ ហើយមុខមនុស្សទាំងប៉ុន្មាន ចាប់តាំងពីខាងត្បូងរហូតដល់ខាងជើងនឹងត្រូវរោលទាំងអស់។
យើងនឹងធ្វើឲ្យស្រុកនេះស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង នោះសេចក្ដីឆ្មើងឆ្មៃនៃអំណាចវានឹងផុតទៅ ហើយភ្នំទាំងប៉ុន្មានរបស់ស្រុកអ៊ីស្រាអែល នឹងត្រូវចោលស្ងាត់នៅឥតមានអ្នកណាដើរកាត់ឡើយ។
យើងនឹងឃ្វាលវានៅទីវាលល្អ ហើយក្រោលវានឹងនៅលើភ្នំខ្ពស់ៗនៃស្រុកអ៊ីស្រាអែល នៅទីនោះវានឹងដេកចុះក្នុងក្រោលយ៉ាងល្អ ហើយនឹងរកស៊ីនៅវាលដ៏ល្អ នៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែលដែរ។
អ្នកបានអរសប្បាយពីដំណើរមត៌កនៃពួកវង្សអ៊ីស្រាអែល ដោយព្រោះត្រូវចោលស្ងាត់ជាយ៉ាងណា នោះយើងនឹងធ្វើដល់អ្នកយ៉ាងនោះដែរ។ ឱភ្នំសៀរ និងស្រុកអេដុមទាំងមូលអើយ អ្នកនឹងត្រូវចោលស្ងាត់ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះខ្មាំងសត្រូវបានពោលឡកឲ្យអ្នកថា ហាសហា ទីខ្ពស់ពីបុរាណទាំងនេះបានត្រឡប់ជារបស់យើងហើយ។
ដូច្នេះ ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក និងច្រកភ្នំ ព្រមទាំងកន្លែងបាក់បែក និងទីក្រុងដែលគេចោលស្ងាត់ ជាទីដែលបានត្រឡប់ជារំពា ហើយជាទីឡកឡឺយដល់សំណល់នៃអស់ទាំងសាសន៍ដែលនៅព័ទ្ធជុំវិញ។
ប៉ុន្តែ អ្នក ឱភ្នំអ៊ីស្រាអែល អ្នករាល់គ្នានឹងបែកមែក ហើយបង្កើតផលរបស់អ្នក ឲ្យអ៊ីស្រាអែលជាប្រជារាស្ត្រយើង ពីព្រោះគេរៀបនឹងមកហើយ។
យើងនឹងធ្វើឲ្យគេរួមគ្នាជានគរតែមួយនៅក្នុងស្រុកនោះ គឺនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល នោះនឹងមានស្តេចតែមួយអង្គធ្វើជាស្តេចលើគេគ្រប់គ្នា គេនឹងលែងធ្វើជានគរពីរតទៅ ឥតដែលបែកទៅជានគរពីរទៀតឡើយ
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ចូរថ្លែងទំនាយពីដំណើរឆ្អឹងទាំងនេះ ហើយប្រាប់ថា ឱឆ្អឹងស្ងួតហែងទាំងឡាយអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ។
ក្រោយយូរថ្ងៃទៅ នោះអ្នកនឹងបានតាំងឡើង ឯដល់ជាន់ក្រោយបង្អស់ នោះអ្នកនឹងចូលមកក្នុងស្រុក ដែលបានប្រោសឲ្យរួចពីដាវមកវិញ គឺដែលបានប្រមូលចេញរួចពីសាសន៍ជាច្រើន មកនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល ជាស្រុកត្រូវខូចបង់នៅជានិច្ច តែបាននាំចេញពីគ្រប់សាសន៍ គេនឹងរស់នៅដោយសុខសាន្តទាំងអស់គ្នា។
នោះយើងនឹងប្រមូលសាសន៍ទាំងអស់ ហើយនាំគេចុះទៅក្នុងជ្រលងភ្នំយេហូសាផាត នៅទីនោះយើងនឹងវិនិច្ឆ័យទោសពួកគេ ដោយព្រោះប្រជារាស្ត្ររបស់យើង គឺអ៊ីស្រាអែល ជាមត៌ករបស់យើង ដែលគេកម្ចាត់កម្ចាយទៅនៅអស់ទាំងសាសន៍ ហើយគេបានបែងចែកទឹកដីរបស់យើង។