ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 33:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មើល៍! គេ​រាប់​អ្នក​ទុក​ដូច​ជា​បទ​ចម្រៀង​ដ៏​ពី​រោះ​នៃ​មនុស្ស​មាន​សំឡេង​ល្អ ហើយ​ចេះ​លេង​ភ្លេង​យ៉ាង​ប្រសប់​ប៉ុណ្ណោះ ដ្បិត​គេ​ស្តាប់​អស់​ទាំង​ពាក្យ​របស់​អ្នក ប៉ុន្តែ មិន​ប្រព្រឹត្ត​តាម​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ចាត់​ទុក​ពាក្យ​សម្ដី​របស់​អ្នក ជា​ចម្រៀង​កំដរ​អារម្មណ៍ ជា​តូរ្យ‌តន្ត្រី​ដ៏​ពីរោះ ដែល​មាន​សំឡេង​គួរ​ចាប់​ចិត្ត។ ពួក​គេ​ស្ដាប់​ពាក្យ​អ្នក តែ​មិន​ប្រតិបត្តិ​តាម​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​មើល គេ​រាប់​ឯង​ទុក​ដូច​ជា​បទ​ចំរៀង ដ៏​ពីរោះ​នៃ​មនុស្ស​មាន​សំឡេង​ល្អ ហើយ​ចេះ​លេង​ភ្លេង​យ៉ាង​ប្រសប់​ប៉ុណ្ណោះ ដ្បិត​គេ​ស្តាប់​អស់​ទាំង​ពាក្យ​របស់​ឯង ប៉ុន្តែមិន​ប្រព្រឹត្ត​តាម​ទេ

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ចាត់​ទុក​ពាក្យ​សំដី​របស់​អ្នក ជា​ចំរៀង​កំដរ​អារម្មណ៍ ជា​តូរ្យ‌តន្ត្រី​ដ៏​ពីរោះ ដែល​មាន​សំឡេង​គួរ​ចាប់​ចិត្ត។ ពួក​គេ​ស្ដាប់​ពាក្យ​អ្នក តែ​មិន​ប្រតិបត្តិ​តាម​ឡើយ។

សូមមើលជំពូក



អេ‌សេ‌គាល 33:32
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកនោះ​ឃើញ​ការ​ជា​ច្រើន​យ៉ាង តែ​មិន​ពិចារ‌ណា​ទេ ត្រចៀក​នៅ​ចំហ តែ​ស្តាប់​មិន​ឮ​សោះ។


ដូច្នេះ នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ក្នុង​ការ​អ្វី​ដែល​ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​មក​ប្រាប់​អ្នក​រាល់​គ្នា​នោះ​សោះ។


គ្រា​នោះ មាន​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ខ្លះ​មក​ឯ​ខ្ញុំ ហើយ​ក៏​អង្គុយ​នៅ​ចំពោះ​មុខ​ខ្ញុំ


ដ្បិត​ព្រះ‌បាទ​ហេរ៉ូឌ​ខ្លាច​លោក​យ៉ូហាន ព្រោះ​ទ្រង់​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត ហើយ​បរិសុទ្ធ ដូច្នេះ ទ្រង់​ក៏​ការ‌ពារ​លោក។ កាល​ទ្រង់​បាន​ស្តាប់​លោក ទ្រង់​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​រា‌រែក​ជា​ខ្លាំង ប៉ុន្តែ ទ្រង់​បាន​ស្តាប់​លោក​ដោយ​អំណរ។


ឯ​លោក​យ៉ូហាន លោក​ជា​ចង្កៀង​ដែល​ឆេះ ហើយ​ភ្លឺ អ្នក​រាល់​គ្នា​ក៏​ចូល​ចិត្ត អរ​សប្បាយ​ក្នុង​ពន្លឺ​របស់​លោក​មួយ​គ្រា​ដែរ។