យើងនឹងបំផ្លាញសត្វទាំងប៉ុន្មានរបស់ស្រុកនោះ នៅក្បែរផ្លូវទឹកជាច្រើន នោះជើងមនុស្ស និងជើងសត្វ នឹងលែងធ្វើឲ្យទឹកនោះល្អក់ទៀត។
អេសេគាល 32:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងធ្វើឲ្យទឹកនោះថ្លាវិញ ក៏នឹងឲ្យទន្លេទាំងប៉ុន្មានហូរដូចប្រេង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងធ្វើឲ្យទឹកនៅស្ងប់ស្ងៀម ហើយឲ្យវាហូរដោយសម្រួលដូចប្រេង -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងធ្វើឲ្យទឹកនោះថ្លាវិញ ក៏នឹងឲ្យទន្លេទាំងប៉ុន្មានហូរដូចប្រេង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា អាល់គីតាប យើងនឹងធ្វើឲ្យទឹកនៅស្ងប់ស្ងៀម ហើយឲ្យវាហូរដោយសំរួលដូចប្រេង -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ |
យើងនឹងបំផ្លាញសត្វទាំងប៉ុន្មានរបស់ស្រុកនោះ នៅក្បែរផ្លូវទឹកជាច្រើន នោះជើងមនុស្ស និងជើងសត្វ នឹងលែងធ្វើឲ្យទឹកនោះល្អក់ទៀត។
កាលណាយើងបានធ្វើឲ្យ ស្រុកអេស៊ីព្ទទៅជាស្ងាត់ច្រៀប ហើយខូចបង់ ជាស្រុកខ្វះខាតរបស់ដែលពីដើមមានជាបរិបូរ ហើយកាលណាយើងបានវាយអស់អ្នកនៅស្រុកនោះ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។