អេសេគាល 27:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាសូរសម្រែកនៃពួកនាយរបស់អ្នកបានឮឡើង នោះតំបន់នៅជុំវិញនឹងញ័ររន្ធត់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឮសម្រែកស្លន់ស្លោរបស់កម្មករសំពៅ ប្រជាជននៅតាមឆ្នេរសមុទ្រនាំគ្នាញ័ររន្ធត់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាសូរសំរែកនៃពួកនាយរបស់ឯងបានឮឡើង នោះតំបន់នៅជុំវិញនឹងញ័ររន្ធត់ដែរ អាល់គីតាប ពេលឮសំរែកស្លន់ស្លោរបស់កម្មករសំពៅ ប្រជាជននៅតាមឆ្នេរសមុទ្រនាំគ្នាញ័ររន្ធត់ |
ផែនដីក៏ញ័រ ដោយឮសូរការចាប់យកក្រុងបាប៊ីឡូន សម្រែករបស់គេបានឮនៅក្នុងចំណោមសាសន៍នានា។
សេះយ៉ាងសន្ធឹករបស់គេ នឹងធ្វើឲ្យធូលីហុយឡើងគ្របលើអ្នក កំផែងរបស់អ្នកនឹងញ័រ ដោយសូរសន្ធឹកនៃពលសេះ និងរទេះចម្បាំងទាំងប៉ុន្មានរបស់គេ ក្នុងកាលដែលគេចូលទៅតាមទ្វារក្រុងរបស់អ្នក ដូចជាចូលទៅក្នុងទីក្រុងណា ដែលគេបានរំលំកំផែងហើយ។
អស់ទាំងទ្រព្យសម្បត្តិ និងរបស់លក់ដូរ ហើយទំនិញរបស់អ្នក ព្រមទាំងពួកជើងឈ្នួល ពួកនាយសំពៅ ពួកបិទពរ និងពួកអ្នកលក់ដូរទំនិញរបស់អ្នក ហើយពួកទាហានដែលនៅក្នុងអ្នក និងបណ្ដាជនទាំងប៉ុន្មានដែលនៅកណ្ដាលអ្នក គេនឹងត្រូវលិចលង់នៅផ្ទៃសមុទ្រ ក្នុងថ្ងៃដែលអ្នកត្រូវអន្តរាយនោះ។
ពួកអ្នកនៅកោះទាំងប៉ុន្មានមានសេចក្ដីអស្ចារ្យពីដំណើរអ្នក ហើយពួកស្តេចភ័យខ្លាចជាខ្លាំង ក៏មានមុខស្រងូត។
យើងបានធ្វើឲ្យអស់ទាំងសាសន៍ញាប់ញ័រ ដោយឮសូរវារលំ ក្នុងកាលដែលយើងបានបោះវា ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ អស់ទាំងដើមឈើនៅអេដែន និងដើមជ្រើសរើស ហើយល្អបំផុតនៅព្រៃល្បាណូន គឺគ្រប់ទាំងដើមឈើដែលបឺតទឹក នោះមានសេចក្ដីក្សាន្តចិត្ត នៅទីទាបបំផុតក្នុងផែនដី
ក្នុងដីនោះត្រូវឲ្យមានកន្លែងសម្រាប់ទីបរិសុទ្ធ ប្រវែងប្រាំរយ និងទទឹង ៥០០ គឺបួនជ្រុងស្មើ ថែមទាំង ៥០ ហត្ថ នៅព័ទ្ធជុំវិញសម្រាប់ជាវាលទំនេរ
ខែលនៃមនុស្សខ្លាំងពូកែរបស់គេ ពណ៌ក្រហម ទាហានរបស់គេស្លៀកពាក់ពណ៌ក្រហមឆ្អៅ ឯរទេះចម្បាំងភ្លឺផ្លេកៗនៅថ្ងៃដែលគេប្រមូលផ្ដុំទ័ព ទាំងគ្រវីលំពែងដងកកោះ។
ដ្បិតទ្រព្យសម្បត្តិដ៏ច្រើននេះ បានវិនាសបាត់ទៅ តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ!»។ ពួកអ្នកបើកសំពៅ និងពួកអ្នកជិះសំពៅទាំងអស់ ពួកជើងឈ្នួល និងអស់អ្នកដែលរកស៊ីតាមជើងទឹក បានឈរពីចម្ងាយ