ដោយអ្នកបានសង់ផ្ទះបនរបស់អ្នក នៅត្រង់ច្រកផ្លូវ និងកន្លែងសំខាន់របស់អ្នកនៅអស់ទាំងផ្លូវថ្នល់ តែអ្នកមិនមែនដូចជាស្រីពេស្យាទេ ពីព្រោះអ្នកមិនមើលថ្លៃឈ្នួលឡើយ។
អេសេគាល 20:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (យើងបានសួរគេថា តើទីខ្ពស់អ្វីដែលអ្នកតែងតែទៅនោះ? ដូច្នេះ ទីនោះហៅថា បាម៉ា រហូតដល់សព្វថ្ងៃ)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានសួរពួកគេថា តើទួលខ្ពស់ៗជាអ្វី បានជាអ្នករាល់គ្នាធ្វើដំណើរកាត់ពីឆ្ងាយទៅរកកន្លែងនោះ?”។ គេដាក់ឈ្មោះកន្លែងនោះថា “ទីសក្ការៈនៅតាមទួលខ្ពស់ៗ” រហូតមកទល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអញបានសួរគេថា ទីខ្ពស់ដែលឯងតែងតែទៅនោះ តើដូចម្តេច ដូច្នេះ ទីនោះបានហៅឈ្មោះថា «បាម៉ា» ដរាបដល់សព្វថ្ងៃនេះ។ អាល់គីតាប យើងបានសួរពួកគេថា តើទួលខ្ពស់ៗជាអ្វី បានជាអ្នករាល់គ្នាធ្វើដំណើរកាត់ពីឆ្ងាយទៅរកកន្លែងនោះ?”។ គេដាក់ឈ្មោះកន្លែងនោះថា “ទីសក្ការៈនៅតាមទួលខ្ពស់ៗ” រហូតមកទល់សព្វថ្ងៃ។ |
ដោយអ្នកបានសង់ផ្ទះបនរបស់អ្នក នៅត្រង់ច្រកផ្លូវ និងកន្លែងសំខាន់របស់អ្នកនៅអស់ទាំងផ្លូវថ្នល់ តែអ្នកមិនមែនដូចជាស្រីពេស្យាទេ ពីព្រោះអ្នកមិនមើលថ្លៃឈ្នួលឡើយ។
ដ្បិតកាលយើងបាននាំគេចូលមកក្នុងស្រុក ដែលយើងបានស្បថថា នឹងឲ្យដល់គេ គេបានឃើញគ្រប់ទាំងទួលខ្ពស់ ហើយគ្រប់ទាំងដើមឈើស៊ុបទ្រុប គេក៏ថ្វាយយញ្ញបូជារបស់គេនៅលើទីនោះ គឺនៅទីនោះគេបានថ្វាយតង្វាយជាគ្រឿងដុតដាល នៅទីនោះ គេក៏បានថ្វាយតង្វាយសម្រាប់ជាក្លិនឈ្ងុយរបស់គេ ហើយបានច្រួចតង្វាយច្រូចរបស់គេដែរ។
ហេតុនោះ ត្រូវប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នករាល់គ្នាតែងធ្វើឲ្យខ្លួនស្មោកគ្រោក តាមបែបបុព្វបុរសអ្នកដូច្នេះដែរឬ ព្រមទាំងប្រព្រឹត្តសេចក្ដីកំផិត តាមព្រះគួរស្អប់ខ្ពើមរបស់គេឬ?