ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 20:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ យើង​បាន​ធ្វើ​ឲ្យ​គេ​ចាក់​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​បាន​នាំ​ចូល​ទៅ​ក្នុង​ទី​រហោ‌ស្ថាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ព្រម​ទាំង​ដឹក​នាំ​ពួក​គេ​នៅ​វាល​រហោ‌ស្ថាន​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ អញ​បាន​ធ្វើ​ឲ្យ​គេ​ចាក់​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​បាន​នាំ​ចូល​ទៅ​ក្នុង​ទី​រហោ‌ស្ថាន

សូមមើលជំពូក

អាល់គីតាប

យើង​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ព្រម​ទាំង​ដឹក​នាំ​ពួក​គេ​នៅ​វាល​រហោ‌ស្ថាន​ទៀត​ផង។

សូមមើលជំពូក



អេ‌សេ‌គាល 20:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​ម៉ូសេ​ក៏​នាំ​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​សមុទ្រ​ក្រហម ហើយ​គេ​ធ្វើ​ដំណើរ​ចូល​ទៅ​ទី​រហោ‌ស្ថាន​ស៊ើរ។ គេ​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​អស់​បី​ថ្ងៃ ហើយ​មិន​ឃើញ​មាន​ទឹក​សោះ។


នៅ​ខែ​ទី​បី ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ នៅ​ថ្ងៃ​នោះ​ឯង កូន​ចៅ​អ៊ីស្រា‌អែល​បាន​មក​ដល់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ។


«យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


យើង​ក៏​ឲ្យ​ក្រឹត្យ‌ក្រម​របស់​យើង​ដល់​គេ ព្រម​ទាំង​សម្ដែង​ឲ្យ​គេ​ស្គាល់​បញ្ញត្តិ​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង ដែល​បើ​អ្នក​ណា​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​បាន​រស់​ដោយ‌សារ​ច្បាប់​នោះ។