«កូនមនុស្សអើយ ពាក្យទំនៀមយ៉ាងណានោះ ដែលអ្នករាល់គ្នាធ្លាប់និយាយ នៅស្រុកអ៊ីស្រាអែល ដោយថា កំណត់ថ្ងៃបានបន្ថយទៅ ហើយគ្រប់ទាំងនិមិត្តក៏ខានមាន។
អេសេគាល 12:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កូនមនុស្សអើយ ពូជពង្សអ៊ីស្រាអែល គេនិយាយថា និមិត្តដែលគាត់ឃើញ នោះសម្ដែងពីគ្រាទៅមុខជាយូរ គាត់ថ្លែងទំនាយពីវេលា ដែលនៅឆ្ងាយនៅឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កូនមនុស្សអើយ កូនចៅអ៊ីស្រាអែលពោលថា “និមិត្តហេតុអស្ចារ្យដែលអ្នកឃើញនេះ គឺសម្រាប់អនាគតកាលដ៏យូរលង់ ហើយសេចក្ដីដែលគាត់ថ្លែងក៏សម្រាប់ពេលដ៏ឆ្ងាយខាងមុខដែរ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនមនុស្សអើយ មើល ពូជពង្សអ៊ីស្រាអែល គេនិយាយថា ការជាក់ស្តែងដែលគាត់ឃើញ នោះសំដែងពីគ្រាទៅមុខជាយូរ គាត់ទាយពីវេលា ដែលនៅឆ្ងាយនៅឡើយ អាល់គីតាប «កូនមនុស្សអើយ កូនចៅអ៊ីស្រអែលពោលថា “និមិត្តហេតុអស្ចារ្យដែលអ្នកឃើញនេះ គឺសម្រាប់អនាគតកាលដ៏យូរលង់ ហើយសេចក្ដីដែលគាត់ថ្លែងក៏សម្រាប់ពេលដ៏ឆ្ងាយខាងមុខដែរ”។ |
«កូនមនុស្សអើយ ពាក្យទំនៀមយ៉ាងណានោះ ដែលអ្នករាល់គ្នាធ្លាប់និយាយ នៅស្រុកអ៊ីស្រាអែល ដោយថា កំណត់ថ្ងៃបានបន្ថយទៅ ហើយគ្រប់ទាំងនិមិត្តក៏ខានមាន។
ដូច្នេះ ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ នឹងគ្មានពាក្យរបស់យើងណាមួយត្រូវបន្ថយទៀតឡើយ គឺពាក្យដែលយើងបញ្ចេញ នោះនឹងបានសម្រេចជាពិត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
ឥឡូវនេះ ខ្ញុំមកពន្យល់លោកពីហេតុការណ៍ដែលត្រូវកើតមានចំពោះប្រជាជនរបស់លោក នៅគ្រាចុងក្រោយ ដ្បិតនិមិត្តនេះសម្រាប់យូរថ្ងៃទៅខាងមុខ»។
និមិត្តអំពីល្ងាច និងព្រឹកដែលបានប្រាប់មកនោះពិតប្រាកដមែន តែឥឡូវនេះ ត្រូវបិទនិមិត្តនេះទុកសិន ដ្បិតគឺសម្រាប់ពេលដ៏យូរលង់នៅខាងមុខ»។
ឱអ្នករាល់គ្នាដែលច្រានថ្ងៃអាក្រក់ឲ្យចេញឆ្ងាយ ហើយនាំរាជ្យដ៏ឃោរឃៅឲ្យចូលមកជិតអើយ!
គេនឹងពោលថា៖ «តើសេចក្ដីសន្យាពីការយាងមករបស់ព្រះអង្គនៅឯណា? ដ្បិតតាំងពីដូនតារបស់យើងបានស្លាប់ទៅ អ្វីៗទាំងអស់នៅតែដដែល ដូចកាលពីដើមកំណើតពិភពលោករៀងមកដែរ!»។