រួចលោកទូលទៀតថា៖ «សូមចាប់យកព្រួញទាំងនោះទៅ» ទ្រង់ក៏ចាប់យក លោកក៏ទូលទៀតថា៖ «សូមបាញ់ទៅដីទៅ» ទ្រង់ក៏បាញ់បីដងទើបឈប់។
អេសេគាល 12:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំទៀតថា អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ |
រួចលោកទូលទៀតថា៖ «សូមចាប់យកព្រួញទាំងនោះទៅ» ទ្រង់ក៏ចាប់យក លោកក៏ទូលទៀតថា៖ «សូមបាញ់ទៅដីទៅ» ទ្រង់ក៏បាញ់បីដងទើបឈប់។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ ចូរធ្វើនឹម និងខ្សែ ហើយពាក់នៅលើករបស់អ្នក
រួចខ្ញុំនិយាយប្រាប់ដល់ពួកអ្នកដែលនៅជាឈ្លើយ តាមគ្រប់ទាំងការដែលព្រះយេហូវ៉ាបានបង្ហាញខ្ញុំ។
«កូនមនុស្សអើយ អ្នកនៅក្នុងចំណោមពូជពង្សរឹងចចេសជាពួកអ្នកដែលមានភ្នែកសម្រាប់មើល តែមើលមិនឃើញទេ ក៏មានត្រចៀកសម្រាប់ស្តាប់ តែស្តាប់មិនឮដែរ ដ្បិតគេជាពូជពង្សរឹងចចេស
ព្រោះយើងនេះ គឺយេហូវ៉ា យើងនឹងចេញបង្គាប់ ហើយពាក្យដែលយើងប្រាប់នោះ នឹងបានសម្រេចជាពិត ឥតដែលបន្ថយទៀតឡើយ ដ្បិតឱពូជពង្សរឹងចចេសអើយ នៅគ្រារបស់អ្នក យើងនឹងចេញវាចា ហើយនឹងធ្វើសម្រេចតាមផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
កូនមនុស្សអើយ តើពូជពង្សអ៊ីស្រាអែលជាពួករឹងចចេសនោះ មិនបានសួរអ្នកទេថា "តើអ្នកកំពុងធ្វើអ្វី?"