ទាំងអស់នេះជាកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ ហើយនេះជាសេចក្ដីដែលឪពុករបស់គេបានពោលទៅគេ នៅពេលដែលលោកឲ្យពរ ដោយឲ្យពរគេម្នាក់ៗ តាមពរដែលគេស័ក្ដិសមនឹងទទួលរៀងៗខ្លួន។
ហេព្រើរ 7:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ធម្មតា អ្នកធំតែងឲ្យពរអ្នកតូច យើងពុំអាចប្រកែកបានឡើយ។ ព្រះគម្ពីរខ្មែរសាកល តាមពិត វាជាការប្រកែកមិនបានដែលថា អ្នកដែលតូចជាង តែងតែទទួលពរពីអ្នកដែលធំជាង។ Khmer Christian Bible អ្នកធំឲ្យពរអ្នកតូច នោះគ្មានទាស់អ្វីឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធម្មតា អ្នកទទួលពរមានឋានៈតូចជាងអ្នកឲ្យពរ ត្រង់ចំណុចនេះ យើងពុំអាចប្រកែកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយច្បាប់នេះដែលថា គឺអ្នកធំតែងឲ្យពរដល់អ្នកតូច នោះប្រកែកមិនបានឡើយ អាល់គីតាប ធម្មតា អ្នកទទួលពរមានឋានៈតូចជាងអ្នកឲ្យពរ ត្រង់ចំណុចនេះ យើងពុំអាចប្រកែកបានឡើយ។ |
ទាំងអស់នេះជាកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ ហើយនេះជាសេចក្ដីដែលឪពុករបស់គេបានពោលទៅគេ នៅពេលដែលលោកឲ្យពរ ដោយឲ្យពរគេម្នាក់ៗ តាមពរដែលគេស័ក្ដិសមនឹងទទួលរៀងៗខ្លួន។
បន្ទាប់មក ព្រះបាទដាវីឌយាងត្រឡប់ទៅឯដំណាក់ ដើម្បីឲ្យពរដល់ពួកដំណាក់ទ្រង់ នោះមីកាលជាបុត្រីរបស់ស្ដេចសូលនាងចេញមកទទួលទ្រង់ ទូលថា៖ «នៅថ្ងៃនេះ ស្តេចនៃសាសន៍អ៊ីស្រាអែលមានសេចក្ដីរុងរឿងឧត្តមអីម៉្លេះទេ ដោយបានបើកឲ្យអង្គទ្រង់អាក្រាតនៅមុខពួកស្រីបម្រើរបស់ពួកមហាតលិកទ្រង់នៅថ្ងៃនេះ បែបដូចជាមនុស្សចោលម្សៀតណាមួយដែលបើកឲ្យខ្លួនអាក្រាតដូច្នេះ»។
ទ្រង់ក៏ឈរឡើង ប្រទានពរ ដល់ក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដោយព្រះសៀងដ៏ខ្លាំងថា៖
រួចមកពួកសង្ឃ និងពួកលេវី ក៏ក្រោកឡើងឲ្យពរដល់ជនទាំងឡាយ ឯសេចក្ដីអធិស្ឋានរបស់គេ ក៏ឡើងទៅដល់ទីលំនៅបរិសុទ្ធរបស់ព្រះ គឺដល់ស្ថានសួគ៌តែម្តង ហើយព្រះអង្គក៏ទទួលស្តាប់តាម។
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្តីស្រឡាញ់របស់ព្រះ ព្រមទាំងសេចក្តីប្រកបរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន។:៚
«ឱផ្ទៃមេឃអើយ ចូរផ្ទៀងត្រចៀកចុះ ខ្ញុំនឹងថ្លែង ហើយសូមឲ្យផែនដីស្តាប់ពាក្យដែលចេញពីមាត់ខ្ញុំដែរ
ពិតណាស់ អាថ៌កំបាំងនៃសាសនារបស់យើងអស្ចារ្យណាស់ គឺព្រះអង្គបានសម្ដែងឲ្យយើងឃើញក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មនុស្សបានប្រកាសអំពីព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ គេបានជឿដល់ព្រះអង្គនៅពាសពេញពិភពលោក ព្រះបានលើកព្រះអង្គឡើងទៅក្នុងសិរីល្អ។
ប៉ុន្ដែ លោកម៉ិលគីស្សាដែកនេះ ដែលមិនជាប់សាច់ញាតិអ្វីនឹងគេ លោកបានទទួលចំណែកមួយភាគដប់ពីលោកអ័ប្រាហាំ ហើយក៏ឲ្យពរដល់លោក ដែលបានទទួលសេចក្តីសន្យា។
ក្នុងករណីមួយនេះ មនុស្សដែលតែងតែស្លាប់ ទទួលតង្វាយមួយភាគដប់ តែក្នុងករណីមួយទៀត គឺម្នាក់ដែលគម្ពីរធ្វើបន្ទាល់ថា លោកមានជីវិតរស់នៅ។