ខ្ញុំធានាចំពោះសុវត្ថិភាពរបស់វា សូមលោកឪពុកទារវាពីដៃខ្ញុំចុះ ប្រសិនបើខ្ញុំមិននាំវាមកជូនលោកឪពុក ហើយដាក់វាឲ្យនៅចំពោះមុខលោកឪពុកវិញទេ នោះសូមឲ្យខ្ញុំជាប់មានទោសរហូតចុះ។
ហេព្រើរ 7:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះយេស៊ូវបានត្រឡប់ជាអ្នកធានាសេចក្ដីសញ្ញាមួយដែលប្រសើរជាង។ ព្រះគម្ពីរខ្មែរសាកល ហេតុនេះហើយបានជាព្រះយេស៊ូវក្លាយជាអ្នកធានាសម្ពន្ធមេត្រីដ៏ប្រសើរជាងដែរ។ Khmer Christian Bible ដូច្នេះហើយបានជាព្រះយេស៊ូត្រលប់ជាអ្នកធានាកិច្ចព្រមព្រៀងដ៏ប្រសើរជាង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ដោយមានព្រះបន្ទូលសម្បថយ៉ាងនេះ បានសេចក្ដីថា ព្រះយេស៊ូធានារ៉ាប់រងនូវសម្ពន្ធមេត្រី*មួយរឹតតែប្រសើរជាងទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដោយព្រោះការងារនោះ ដែលមិនមែនឥតពាក្យសម្បថដូច្នោះ បានជាព្រះយេស៊ូវទ្រង់ជាអ្នកធានា ពីសេចក្ដីសញ្ញា១ដ៏ប្រសើរជាង អាល់គីតាប ដូច្នេះ ដោយមានបន្ទូលសម្បថយ៉ាងនេះ បានសេចក្ដីថាអ៊ីសាធានារ៉ាប់រង នូវសម្ពន្ធមេត្រីមួយរឹតតែប្រសើរជាងទៅទៀត។ |
ខ្ញុំធានាចំពោះសុវត្ថិភាពរបស់វា សូមលោកឪពុកទារវាពីដៃខ្ញុំចុះ ប្រសិនបើខ្ញុំមិននាំវាមកជូនលោកឪពុក ហើយដាក់វាឲ្យនៅចំពោះមុខលោកឪពុកវិញទេ នោះសូមឲ្យខ្ញុំជាប់មានទោសរហូតចុះ។
ដ្បិតខ្ញុំប្របាទបានធានាពីសុវត្ថិភាពរបស់កូននេះជូនឪពុកថា "ប្រសិនបើខ្ញុំមិនបាននាំវាមកជូនលោកឪពុកវិញទេ នោះខ្ញុំត្រូវមានទោសចំពោះលោកឪពុកជារៀងរហូត"។
សូមធានាឲ្យអ្នកបម្រើរបស់ព្រះអង្គ បានសេចក្ដីល្អ សូមកុំឲ្យមនុស្សព្រហើនសង្កត់សង្កិន ទូលបង្គំឡើយ។
ចូរទទួលបញ្ចាំអាវរបស់អ្នក ដែលធានាឲ្យអ្នកដទៃ ហើយទាររបស់បញ្ចាំពីអ្នកសន្យា ជំនួសអ្នកក្រៅចុះ។
យើងបានយំចេចចាចដូចជាសត្វត្រចៀកកាំ ឬដូចជាក្រសារ ក៏បានថ្ងូរដូចព្រាបដែរ ឯភ្នែកយើងបានស្រវាំងទៅ ដោយងើយមើលទៅលើ ឱព្រះយេហូវ៉ាអើយ ទូលបង្គំត្រូវសង្កត់សង្កិន សូមធានាឲ្យទូលបង្គំផង
ស្ដេចនោះនឹងតាំងសញ្ញាមួយយ៉ាងមុតមាំជាមួយមនុស្សជាច្រើនរយៈពេលមួយអាទិត្យ ហើយរយៈពេលកន្លះអាទិត្យ ស្ដេចនឹងបញ្ឈប់លែងឲ្យមានការថ្វាយយញ្ញបូជា និងតង្វាយទៀត ហើយនៅកន្លែងរបស់គេ នឹងកើតមានអំពើគួរស្អប់ខ្ពើមដែលបំផ្លាញ រហូតទាល់តែចុងបំផុតដូចបានកំណត់ទុកនោះ ធ្លាក់ទៅលើមេបំផ្លាញវិញ»។
ដ្បិតនេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃសេចក្ដីសញ្ញា [ថ្មី] ដែលបានបង្ហូរចេញ ដើម្បីអត់ទោសបាបដល់មនុស្សជាច្រើន។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នេះជាឈាមរបស់ខ្ញុំ ជាឈាមនៃសេចក្ដីសញ្ញា ដែលត្រូវបង្ហូរចេញសម្រាប់មនុស្សជាច្រើន។
ក្រោយពីបានបរិភោគរួចហើយ ព្រះអង្គយកពែងមកធ្វើបែបដូច្នោះដែរ ដោយមានព្រះបន្ទូលថា៖ «ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយឈាមរបស់ខ្ញុំ ដែលត្រូវច្រួចចេញសម្រាប់អ្នករាល់គ្នា។
ក្រោយពីបរិភោគរួចហើយ ព្រះអង្គក៏យកពែងធ្វើបែបដូច្នោះដែរ ដោយមានព្រះបន្ទូលថា៖ «ពែងនេះជាសញ្ញាថ្មី តាំងឡើងដោយឈាមរបស់ខ្ញុំ។ ចូរធ្វើដូច្នេះរាល់ពេលដែលអ្នករាល់គ្នាផឹក ដើម្បីរំឭកពីខ្ញុំ»។
មកដល់ព្រះយេស៊ូវ ដែលជាអ្នកកណ្តាលនៃសេចក្ដីសញ្ញាថ្មី មកដល់ព្រះលោហិតសម្រាប់ប្រោះ គឺជាព្រះលោហិត ដែលនិយាយពាក្យមួយប្រសើរជាងឈាមរបស់លោកអេបិល។
សូមឲ្យព្រះនៃសេចក្តីសុខសាន្ត ដែលបានប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ជាគង្វាលដ៏ធំនៃហ្វូងចៀម ដោយសារព្រះលោហិតនៃសេចក្ដីសញ្ញា
លើសពីនេះ ពីមុនពួកសង្ឃមានគ្នាជាច្រើន ព្រោះគេតែងតែស្លាប់ ពុំអាចបន្ដមុខងារនៅជាប់ស្ថិតស្ថេរបានឡើយ
នៅពេលព្រះទ្រង់មានព្រះបន្ទូលអំពីសេចក្ដីសញ្ញាថ្មី ព្រះអង្គបានធ្វើឲ្យសេចក្ដីសញ្ញាមុនត្រឡប់ជាចាស់ ឯអ្វីដែលចាស់ ហើយលែងប្រើ នោះក៏ជិតនឹងសាបសូន្យទៅដែរ។