ដ្បិតចម្ការបីហិចតានឹងបានទឹកទំពាំងបាយជូរ តែមួយបាថ ហើយពូជមួយហូមើរ នឹងបានផលតែមួយអេផា ប៉ុណ្ណោះ។
ហាកាយ 2:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកគិតដូចម្ដេចទៅហើយ? កាលណាគេមកដល់គំនរស្រូវដែលត្រូវមានម្ភៃថាំង នោះឃើញមានតែដប់ទេ ហើយកាលណាមកដល់ធុងឃ្នាប ដើម្បីដងយកហាសិបរង្វាល់ នោះបានតែម្ភៃវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាទៅជង្រុកបម្រុងនឹងកើបស្រូវម្ភៃថាំង នោះឃើញមានតែដប់ថាំងទេ។ អ្នករាល់គ្នាទៅកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរ ដើម្បីដួសយកស្រាហាសិបធុង នោះឃើញមានតែម្ភៃធុងប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅរវាងនោះ កាលណាគេមកដល់គំនរស្រូវដែលត្រូវមាន២០ថាំង នោះឃើញមានតែ១០វិញ ហើយកាលណាមកដល់ធុងឃ្នាប ដើម្បីដងយក៥០រង្វាល់ នោះបានតែ២០វិញ អាល់គីតាប អ្នករាល់គ្នាទៅជង្រុកបម្រុងនឹងកើបស្រូវម្ភៃថាំង នោះឃើញមានតែដប់ថាំងទេ។ អ្នករាល់គ្នាទៅកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរ ដើម្បីដួសយកស្រាហាសិបធុង នោះឃើញមានតែម្ភៃធុងប៉ុណ្ណោះ។ |
ដ្បិតចម្ការបីហិចតានឹងបានទឹកទំពាំងបាយជូរ តែមួយបាថ ហើយពូជមួយហូមើរ នឹងបានផលតែមួយអេផា ប៉ុណ្ណោះ។
សេចក្ដីរីករាយ និងអំណរ បានដកចេញពីចម្ការដុះដាល ហើយពីស្រុកម៉ូអាប់ យើងបានធ្វើឲ្យលែងមានស្រាទំពាំងបាយជូរ នៅក្នុងធុងឃ្នាបទៀត ក៏គ្មានអ្នកណាជាន់ផ្លែ ដោយសម្រែកខ្ញៀវខ្ញារ សូរសម្រែករបស់គេមិនមែនជាសម្រែកពិតទេ។
ឯងរាល់គ្នាបានព្រោះពូជជាច្រើន តែច្រូតបានតិចទេ ក៏បានស៊ី តែមិនចេះឆ្អែត ហើយបានផឹក តែមិនបានស្កប់ស្កល់ ព្រមទាំងស្លៀកពាក់ តែមិនបានកក់ក្តៅឡើយ ឯអ្នកណាដែលស៊ីឈ្នួល នោះទទួលឈ្នួលឲ្យតែដាក់ថង់ធ្លុះទេ"។
ដូច្នេះ ចូរឯងរាល់គ្នាពិចារណាចាប់តាំងពីសព្វថ្ងៃនេះសាឡើង ទៅដល់គ្រាមុនដែលមានថ្មណារៀបឡើង ត្រួតលើថ្មណារបស់ព្រះវិហារនៃព្រះយេហូវ៉ានេះ
គឺយើងបានវាយការដែលដៃឯងរាល់គ្នាធ្វើ ឲ្យស្រូវស្កក ហើយក្រាស៊ី ព្រមទាំងមានធ្លាក់ព្រឹលផង ទោះបើយ៉ាងនោះ គង់តែឯងរាល់គ្នាមិនបានវិលមកឯយើងវិញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
ប្រសិនបើអ្នករាល់គ្នាមិនព្រមស្តាប់តាម ហើយមិនយកចិត្តទុកដាក់នឹងថ្វាយសិរីល្អដល់ឈ្មោះយើងទេ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងនឹងចាត់បណ្ដាសាមកលើអ្នករាល់គ្នា យើងនឹងដាក់បណ្ដាសាជំនួសព្រះពរ ពីព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់សោះ។