ក្រោយនោះមក បេន-ហាដាដ ជាស្តេចស្រុកស៊ីរីប្រមូលកងទ័ពទាំងអស់ ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី។
សាស្តា 9:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺមានទីក្រុងមួយតូច ហើយមានមនុស្សតិចណាស់ផង រួចមានស្តេចធំមួយមកទាស់ ក៏ឡោមព័ទ្ធ ហើយសង់បន្ទាយយ៉ាងធំច្បាំងនឹងទីក្រុងនោះ។ ព្រះគម្ពីរខ្មែរសាកល គឺមានទីក្រុងតូចមួយដែលមានប្រជាជនតិច ក៏មានស្ដេចដ៏ធំមកឯទីក្រុងនោះ ហើយឡោមព័ទ្ធវា ព្រមទាំងសង់របាំងដ៏ធំទាស់នឹងវា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងទីក្រុងតូចមួយ មានមនុស្សរស់នៅតែបន្តិចបន្តួចប៉ុណ្ណោះ។ ស្ដេចដ៏ខ្លាំងពូកែមួយអង្គបានលើកទ័ពមកវាយយកក្រុងនោះ ទាំងបង្កើតសស្ត្រាវុធយ៉ាងសម្បើមឡោមព័ទ្ធទីក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺមានទីក្រុង១តូច ហើយមានមនុស្សតិចណាស់ផង រួចមានស្តេចធំ១មកទាស់ ក៏ឡោមព័ទ្ធហើយសង់បន្ទាយយ៉ាងធំច្បាំងនឹងទីក្រុងនោះ អាល់គីតាប ក្នុងទីក្រុងតូចមួយ មានមនុស្សរស់នៅតែបន្តិចបន្តួចប៉ុណ្ណោះ។ ស្ដេចដ៏ខ្លាំងពូកែមួយនាក់បានលើកទ័ពមកវាយយកក្រុងនោះ ទាំងបង្កើតសស្រ្ដាវុធយ៉ាងសំបើមឡោមព័ទ្ធទីក្រុង។ |
ក្រោយនោះមក បេន-ហាដាដ ជាស្តេចស្រុកស៊ីរីប្រមូលកងទ័ពទាំងអស់ ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី។
យើងក៏ឃើញប្រាជ្ញាបែបយ៉ាងនេះទៀតនៅក្រោមថ្ងៃ ហើយប្រាជ្ញានោះក៏មើលទៅដូចជាធំប្រសើរដល់យើងដែរ។
ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំងឡោមព័ទ្ធ ហើយបិទផ្លូវឯងគ្រប់ទិស
អ្នកអាចកាប់បំផ្លាញតែដើមឈើណា ដែលដឹងថាមិនមែនជាដើមឈើស៊ីផ្លែប៉ុណ្ណោះ គឺអ្នកអាចយកដើមឈើទាំងនោះ ទៅធ្វើជារបាំង ទាស់នឹងក្រុងដែលច្បាំងនឹងអ្នក រហូតដល់អ្នកក្រុងនោះចុះចាញ់»។