ព្រះទ្រង់មានព្រះបន្ទូលថា៖ «នេះជាទីសម្គាល់នៃសេចក្ដីសញ្ញាដែលយើងតាំងជាមួយអ្នករាល់គ្នា និងអ្វីៗទាំងអស់ដែលមានជីវិត ដែលនៅជាមួយអ្នករាល់គ្នា នៅគ្រប់ជំនាន់តរៀងទៅ
លោកុប្បត្តិ 9:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះទ្រង់មានព្រះបន្ទូលទៅលោកណូអេថា៖ «នេះហើយជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលយើងបានតាំងជាមួយគ្រប់ទាំងសាច់នៅលើផែនដី»។ ព្រះគម្ពីរខ្មែរសាកល ព្រះមានបន្ទូលនឹងណូអេថា៖ “នេះជាសញ្ញានៃសម្ពន្ធមេត្រីដែលយើងបានតាំងរវាងយើង និងគ្រប់ទាំងសាច់ដែលនៅលើផែនដី”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «ឥន្ទធនូនេះជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយសត្វលោកទាំងអស់ នៅលើផែនដី»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់ក៏មានបន្ទូលទៅណូអេថា នេះហើយជាទីសំគាល់នៃសេចក្ដីសញ្ញា ដែលអញបានតាំងនឹងគ្រប់ទាំងសាច់នៅលើផែនដី។ អាល់គីតាប អុលឡោះមានបន្ទូលមកកាន់ណុះហ៍ថា៖ «ឥន្ទធនូនេះ ជាសញ្ញាសំគាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយសត្វលោកទាំងអស់ នៅលើផែនដី»។ |
ព្រះទ្រង់មានព្រះបន្ទូលថា៖ «នេះជាទីសម្គាល់នៃសេចក្ដីសញ្ញាដែលយើងតាំងជាមួយអ្នករាល់គ្នា និងអ្វីៗទាំងអស់ដែលមានជីវិត ដែលនៅជាមួយអ្នករាល់គ្នា នៅគ្រប់ជំនាន់តរៀងទៅ
កាលណាឥន្ទធនូស្ថិតនៅក្នុងពពក យើងនឹងមើលឃើញ ហើយនឹកចាំពីសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ដែលយើងបានតាំងជាមួយសត្វលោកទាំងប៉ុន្មាន ដែលមានជីវិតនៅលើផែនដី»។
«មើល៍ យើងនឹងតាំងសញ្ញារបស់យើងជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សរបស់អ្នករាល់គ្នាជំនាន់ក្រោយ