លោកុប្បត្តិ 8:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនៅពេលល្ងាច ព្រាបនោះវិលត្រឡប់មករកលោកវិញ ទាំងឃើញមានពាំយកស្លឹកអូលីវដែលវាបានចឹកមកជាមួយផង ដូច្នេះ លោកណូអេក៏ដឹងថា ទឹកបានស្រកពីផែនដីហើយ។ ព្រះគម្ពីរខ្មែរសាកល លុះដល់ពេលល្ងាច ព្រាបនោះក៏មករកគាត់វិញ នោះមើល៍! មានស្លឹកអូលីវស្រស់នៅក្នុងមាត់វា! ដូច្នេះ ណូអេបានដឹងថាទឹកបានស្រកពីផែនដីហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលល្ងាចព្រាបបានវិលមករកលោកវិញ ទាំងពាំត្រួយអូលីវមកជាមួយផង ដូច្នេះ លោកណូអេដឹងថា ទឹកបានស្រកពីផែនដីហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ពេលល្ងាច ព្រាបនោះត្រឡប់ចូលមកឯគាត់វិញ ឃើញមានពាំយកស្លឹកអូលីវដែលវាបានចឹកមកជាមួយផង ដូច្នេះ ណូអេបានដឹងថា ទឹកបានស្រកពីផែនដីបន្តិចហើយ អាល់គីតាប នៅពេលល្ងាចព្រាបបានវិល មករកគាត់វិញ ទាំងពាំត្រួយអូលីវមកជាមួយផង ដូច្នេះ ណុះហ៍ដឹងថា ទឹកបានស្រកពីផែនដីហើយ។ |
បន្ទាប់មក លោករង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឲ្យទៅ តែព្រាបនោះមិនបានវិលត្រឡប់មករកលោកវិញទៀតឡើយ។
ហើយថា គេត្រូវយកដំណឹងនេះទៅប្រកាសប្រាប់នៅគ្រប់ទាំងក្រុងរបស់គេ និងនៅក្រុងយេរូសាឡិមថា៖ «ចូរចេញទៅឯភ្នំ ហើយកាប់យកមែកអូលីវស្រុក និងអូលីវព្រៃ មែកយីថោ ធាងចាក និងមែកឈើឯទៀតៗដែលមានស្លឹកច្រើន មកធ្វើបារាំ តាមសេចក្ដីដែលបានចែងទុក»។
មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកប្រកាសបាន បើគ្មានអ្នកណាចាត់គេឲ្យទៅ? ដូចមានសេចក្តីចែងទុកមកថា៖ «ជើងរបស់អស់អ្នកដែលនាំដំណឹងល្អ [ពីសេចក្តីសុខសាន្ត ហើយនាំដំណឹងដែលបណ្ដាលឲ្យចិត្តរីករាយ ] នោះល្អណាស់ហ្ន៎!» ។