ទឹកជំនន់បានលិចផែនដីអស់រយៈពេលសែសិបថ្ងៃ។ ទឹកកាន់តែជន់ឡើង ហើយលើកទូកធំឲ្យអណ្តែតឡើងផុតពីដី។
លោកុប្បត្តិ 7:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្លៀងធ្លាក់មកលើផែនដីរយៈពេលសែសិបថ្ងៃសែសិបយប់។ ព្រះគម្ពីរខ្មែរសាកល ភ្លៀងក៏ធ្លាក់មកលើផែនដីសែសិបថ្ងៃសែសិបយប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភ្លៀងធ្លាក់មកលើផែនដីអស់រយៈពេលសែសិបថ្ងៃសែសិបយប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានភ្លៀងធ្លាក់មកលើផែនដី៤០ថ្ងៃ៤០យប់ អាល់គីតាប ភ្លៀងធ្លាក់មកលើផែនដីអស់រយៈពេលសែសិបថ្ងៃសែសិបយប់។ |
ទឹកជំនន់បានលិចផែនដីអស់រយៈពេលសែសិបថ្ងៃ។ ទឹកកាន់តែជន់ឡើង ហើយលើកទូកធំឲ្យអណ្តែតឡើងផុតពីដី។
ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងបង្អុរភ្លៀងមកលើផែនដី សែសិបថ្ងៃសែសិបយប់ ហើយយើងនឹងលុបបំបាត់ជីវិតទាំងប៉ុន្មានដែលយើងបានបង្កើតមក ឲ្យសូន្យបាត់ពីផែនដី»។
លោកក៏ក្រោកឡើង បរិភោគទៅ ហើយដោយសារកម្លាំងដែលបានពីអាហារនោះ លោកក៏ដើរទៅអស់សែសិបថ្ងៃសែសិបយប់ បានទៅដល់ភ្នំហោរែប ជាភ្នំនៃព្រះ។
លោកម៉ូសេក៏ចូលទៅក្នុងពពក ហើយឡើងទៅលើភ្នំ។ លោកម៉ូសេនៅលើភ្នំអស់រយៈពេលសែសិបថ្ងៃ សែសិបយប់។
«ខ្ញុំបាននៅលើភ្នំអស់សែសិបថ្ងៃសែសិបយប់ ដូចពីមុន ហើយព្រះយេហូវ៉ាក៏ស្តាប់តាមខ្ញុំនៅពេលនោះដែរ គឺព្រះយេហូវ៉ាមិនចង់បំផ្លាញអ្នកទេ។
បន្ទាប់មក ខ្ញុំក្រាបចុះនៅចំពោះព្រះយេហូវ៉ាដូចពីមុន អស់សែសិបថ្ងៃសែសិបយប់ ខ្ញុំមិនបរិភោគនំប៉័ង ឬផឹកទឹកឡើយ ព្រោះតែអំពើបាបទាំងប៉ុន្មានដែលអ្នករាល់គ្នាបានប្រព្រឹត្ត ដោយធ្វើការអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលបណ្ដាលឲ្យព្រះអង្គខ្ញាល់។
ក្នុងគ្រាដែលខ្ញុំបានឡើងទៅលើភ្នំដើម្បីទទួលបន្ទះថ្ម ជាបន្ទះថ្មនៃសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាបានតាំងជាមួយអ្នករាល់គ្នា នោះខ្ញុំបាននៅលើភ្នំអស់សែសិបថ្ងៃសែសិបយប់ ឥតមានបរិភោគអាហារ ឬផឹកទឹកសោះ។