ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 46:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ស្រុក​អេស៊ីព្ទ លោក​យ៉ូសែប​មាន​កូន​ប្រុស​ពីរ​នាក់ គឺ​ម៉ាណា‌សេ និង​អេប្រាអិម ដែល​នាង​អាស‌ណាត់ កូន​ស្រី​របស់​លោក​ប៉ូទី-ផេរ៉ា ជា​សង្ឃ​នៅ​ក្រុង​អូន បាន​បង្កើត​ឲ្យ​លោក។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​ម៉ាណាសេ និង​អេប្រាអិម​កើតមក​ដល់​យ៉ូសែប​នៅ​ដែនដី​អេហ្ស៊ីប គឺ​អាសណាត់​កូនស្រី​របស់​ប៉ូទី-ផេរ៉ា​បូជាចារ្យ​នៃ​ក្រុង​អូន​បាន​បង្កើត​ឲ្យ​គាត់​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ស្រុក​អេស៊ីប លោក​យ៉ូសែប​មាន​កូន​ប្រុស​ពីរ​នាក់ គឺ ម៉ាណា‌សេ និង​អេប្រាអ៊ីម ជា​កូន​ដែល​លោក​ស្រី​អាស‌ណាត់ កូន​ស្រី​លោក​ប៉ូទី‌ផេរ៉ា បូជា‌ចារ្យ​នៅ​ក្រុង​អូន បាន​បង្កើត​ជូន​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ស្រុក​អេស៊ីព្ទ យ៉ូសែប​មាន​កូន​២ គឺ​ម៉ាន៉ាសេ នឹង​អេប្រា‌អិម ដែល​នាង​អាស‌ន៉ាត់ ជា​កូន​ប៉ូទី-ផេរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អូន​បាន​បង្កើត​ឲ្យ

សូមមើលជំពូក

អាល់គីតាប

នៅ​ស្រុក​អេស៊ីប យូសុះ​មាន​កូន​ប្រុស​ពីរ​នាក់ គឺ ម៉ាណា‌សេ និង​អេប្រា‌អ៊ីម ជា​កូន​ដែល​អាស‌ណាត់ កូន​ស្រី​ប៉ូទី‌ផេរ៉ា អ៊ីមុាំ​នៅ​ក្រុង​អូន បាន​បង្កើត​ជូន​គាត់។

សូមមើលជំពូក



លោកុ‌ប្បត្តិ 46:20
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ផារ៉ោន​ប្រទាន​នាម​ឲ្យ​លោក​យ៉ូសែប​ថា "សាប់ណាត់-ផានា" ហើយ​លើក​នាង​អាសណាត់ កូន​ស្រី​របស់​លោក​ប៉ូទី-ផេរ៉ា ជា​សង្ឃ​នៅ​ក្រុង​អូន ធ្វើ​ជា​ប្រពន្ធ។ ដូច្នេះ លោក​យ៉ូសែប​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ស្រុក​អេស៊ីព្ទ។


កូន​របស់​នាង​រ៉ា​ជែល ជា​ប្រពន្ធ​របស់​លោក​យ៉ាកុប គឺ​យ៉ូសែប និង​បេនយ៉ាមីន។


ក្រោយ​ហេតុ‌ការណ៍​នេះ​មក មាន​គេ​ជម្រាប​លោក​យ៉ូសែប​ថា៖ «ឪពុក​លោក​មាន​ជំងឺ»។ ដូច្នេះ លោក​យ៉ូសែប​ក៏​នាំ​កូន​ទាំង​ពីរ​នាក់ គឺ​ម៉ាណា‌សេ និង​អេប្រាអិម​ទៅ​ជា‌មួយ។


នៅ​ថ្ងៃ​នោះ លោក​ឲ្យ​ពរ​ដល់​ក្មេង​ទាំង​ពីរ​ថា៖ «ដោយ‌សារ​ឯង អ៊ីស្រា‌អែល​នឹង​ឲ្យ​ពរ​គ្នា​ថា "សូម​ព្រះ‌ទ្រង់​ប្រោស​ប្រទាន​ឲ្យ​អ្នក បាន​ដូច​ជា​អេប្រាអិម និង​ម៉ាណា‌សេ"» គឺ​យ៉ាង​នេះ​ឯង ដែល​លោក​បាន​ដាក់​អេប្រាអិម មុន​ម៉ាណា‌សេ។


ពួក​កំលោះៗ​នៃ​ក្រុង​អាវេន និង​ក្រុង​ភី-បែសែត គេ​នឹង​ដួល​ចុះ​ដោយ​ដាវ ទី​ក្រុង​ទាំង​នោះ​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ។


ព្រោះ​ពួក​កូន​ចៅ​លោក​យ៉ូសែប​ចែកចេញ​ជា​កុល‌សម្ព័ន្ធ​ពីរ គឺ​ម៉ាណា‌សេ និង​អេប្រាអិម។ រីឯ​កុល‌សម្ព័ន្ធ​លេវី​មិន​បាន​ទទួល​ចំណែក​នៅ​ក្នុង​ស្រុក​នោះ​ទេ គឺ​បានទទួល​តែ​ទី​ក្រុង​សម្រាប់​រស់​នៅ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន​សម្រាប់​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ប៉ុណ្ណោះ។


បន្ទាប់​មក នេះ​ជា​ចំណែក​ដែល​បាន​ចែក​ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដ្បិត​គាត់​ជា​កូន​ច្បង​របស់​លោក​យ៉ូសែប។ ម៉ាគារ​ជា​កូន​ច្បង​របស់​ម៉ាណា‌សេ និង​ជា​ឪពុក​របស់​កាឡាដ គាត់​បាន​ទទួល​ស្រុក​កាឡាដ និង​ស្រុក​បាសាន ព្រោះ​គាត់​ជា​អ្នក​ចម្បាំង។