ហើយគេជម្រាបលោកថា៖ «យ៉ូសែបនៅរស់ទេ ហើយធ្វើជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល»។ លោកយ៉ាកុបក៏ស្រឡាំងកាំង ដ្បិតលោកមិនជឿពួកគេទេ។
លោកុប្បត្តិ 45:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ មិនមែនបងៗទេ គឺព្រះវិញទេតើដែលបានចាត់ខ្ញុំឲ្យមកទីនេះ ព្រះអង្គបានតាំងខ្ញុំជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទាំងមូលរបស់ស្ដេច និងជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ មិនមែនពួកបងទេ ដែលបញ្ជូនខ្ញុំមកទីនេះ គឺព្រះវិញ។ ព្រះអង្គបានតាំងខ្ញុំជាឪពុកដល់ផារ៉ោន ជាចៅហ្វាយលើអ្នកដំណាក់ទាំងអស់របស់ទ្រង់ និងជាមេគ្រប់គ្រងលើដែនដីអេហ្ស៊ីបទាំងមូលផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ពុំមែនបងៗទេ គឺព្រះជាម្ចាស់វិញទេតើ ដែលចាត់ប្អូនឲ្យមកទីនេះ ព្រះអង្គបានតែងតាំងប្អូនឲ្យធ្វើជាមន្ត្រីដ៏ខ្ពស់បំផុតរបស់ព្រះចៅផារ៉ោន គឺឲ្យប្អូនត្រួតត្រាលើរាជវាំងរបស់ស្ដេច និងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ មិនមែនអ្នករាល់គ្នាដែលឲ្យខ្ញុំមកទីនេះទេ គឺជាព្រះវិញទេតើ ទ្រង់បានតាំងខ្ញុំទុកជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទ្រង់ទាំងអស់ ហើយជាចៅហ្វាយត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលផង អាល់គីតាប ដូច្នេះ ពុំមែនបងៗទេ គឺអុលឡោះវិញទេតើដែលចាត់ប្អូនឲ្យមកទីនេះ ទ្រង់បានតែងតាំងប្អូនឲ្យធ្វើជាមន្ត្រីដ៏ខ្ពស់បំផុតរបស់ស្តេចហ្វៀរ៉អ៊ូន គឺឲ្យប្អូនត្រួតត្រា លើវាំងរបស់ស្តេច និងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល។ |
ហើយគេជម្រាបលោកថា៖ «យ៉ូសែបនៅរស់ទេ ហើយធ្វើជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល»។ លោកយ៉ាកុបក៏ស្រឡាំងកាំង ដ្បិតលោកមិនជឿពួកគេទេ។
ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភ ឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ដ្បិតគឺព្រះទេដែលចាត់ខ្ញុំឲ្យមកមុន ដើម្បីរក្សាជីវិតបងៗ។
ក៏ជាឪពុកដល់ពួកអ្នកកម្សត់ ហើយខ្ញុំក៏ខំពិនិត្យរកខុសត្រូវ ក្នុងរឿងក្តីរបស់អ្នកដែលខ្ញុំមិនស្គាល់ផង
យើងនឹងយកអាវយសរបស់អ្នកមកបំពាក់ឲ្យគាត់វិញ ព្រមទាំងឲ្យមានកម្លាំងឡើង ដោយខ្សែក្រវាត់របស់អ្នកផង យើងនឹងប្រគល់អំណាចត្រួតត្រារបស់អ្នក ទៅក្នុងកណ្ដាប់ដៃគាត់ នោះគាត់នឹងធ្វើជាឪពុក ដល់ពួកអ្នកនៅក្រុងយេរូសាឡិម និងពូជពង្សយូដាដែរ។
មិនមែនអ្នករាល់គ្នាទេដែលបានរើសខ្ញុំ គឺខ្ញុំទេតើដែលបានរើសអ្នករាល់គ្នា ទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផល ហើយឲ្យផលនោះបាននៅជាប់ ដើម្បីឲ្យអ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះវរបិតា ក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យ។
ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ប្រសិនបើមិនបានទទួលអំណាចមកពីស្ថានលើទេ លោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនោះបានជាអ្នកដែលបញ្ជូនខ្ញុំមកលោក មានបាបធ្ងន់ជាងលោកទៅទៀត»។
ដូច្នេះ មិនមែនស្រេចលើបំណង ឬការខំប្រឹងប្រែងរបស់មនុស្សឡើយ គឺស្រេចលើព្រះ ដែលទ្រង់មេត្តាករុណាវិញ។
ប្រហែលជាដោយសារមូលហេតុនេះ បានជាគាត់ឃ្លាតចេញពីអ្នកមួយរយៈ ដើម្បីឲ្យអ្នកបានគាត់មកវិញអស់កល្បជានិច្ច
ពេលនោះ មីកាឆ្លើយតបថា៖ «សូមស្នាក់នៅជាមួយខ្ញុំ ធ្វើជាឪពុក និងជាសង្ឃដល់ខ្ញុំទៅ ខ្ញុំនឹងជូនប្រាក់សុទ្ធដល់លោកដប់ស្លឹងក្នុងមួយឆ្នាំ ព្រមទាំងសម្លៀកបំពាក់មួយសម្រាប់ និងម្ហូបអាហារទៀតផង»។ ដូច្នេះ បុរសជាលេវីនោះក៏ចូលទៅ។