ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 43:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​បាន​យក​ប្រាក់​ផ្សេងទៀត​មក​ជាមួយ​ដែរ ដើម្បី​ទិញ​ស្បៀង​អាហារ។ យើង​ខ្ញុំ​មិន​ដឹងថា អ្នក​ណា​បាន​ដាក់​ប្រាក់​នោះនៅ​ក្នុង​បាវ​របស់​យើង​ខ្ញុំ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើងខ្ញុំ​បាន​យក​ប្រាក់​ផ្សេងទៀត​ចុះមក​ក្នុង​ដៃ​របស់យើងខ្ញុំ ដើម្បី​ទិញ​ស្បៀងអាហារ​ដែរ​។ យើងខ្ញុំ​មិន​ដឹង​ថា​អ្នកណា​ដាក់​ប្រាក់​របស់យើងខ្ញុំ នៅក្នុង​បាវ​របស់យើងខ្ញុំ​ទេ”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហើយ​យើង​ខ្ញុំ​ក៏​បាន​យក​ប្រាក់​ផ្សេង​ទៀត​មក​ជា​មួយ​ដែរ ដើម្បី​សុំ​ទិញ​ស្បៀង​អាហារ។ យើង​ខ្ញុំ​ពុំ​ដឹង​ថា នរណា​បាន​ដាក់​ប្រាក់​នេះ ក្នុង​បាវ​ស្រូវ​របស់​យើង​ខ្ញុំ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​បាន​យក​ប្រាក់​ផ្សេង​សំរាប់​នឹង​ទិញ​ស្បៀង​អាហារ​នៅ​ដៃ​យើង​ខ្ញុំ​ដែរ យើង​ខ្ញុំ​មិន​ដឹង​ជា​អ្នក​ណា​បាន​ដាក់​ប្រាក់​នោះ​ទៅ​ក្នុង​បាវ​ទេ

សូមមើលជំពូក

អាល់គីតាប

ហើយ​យើង​ខ្ញុំ​ក៏​បាន​យក​ប្រាក់​ផ្សេង​ទៀត​មក​ជា​មួយ​ដែរ ដើម្បី​សុំ​ទិញ​ស្បៀង​អាហារ។ យើង​ខ្ញុំ​ពុំ​ដឹង​ថា នរណា​បាន​ដាក់​ប្រាក់​នេះ​ក្នុង​បាវ​ស្រូវ​របស់​យើង​ខ្ញុំ​ឡើយ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 43:22
4 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ទៅ​ដល់​កន្លែង​ឈប់​សម្រាក​តាម​ផ្លូវ មាន​ពួក‌គេ​ម្នាក់​បាន​ស្រាយ​បាវ យក​ចំណីឲ្យ​លា​ស៊ី ស្រាប់​តែ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​ក្នុង​មាត់​បាវ។


ចូរ​យក​ប្រាក់​មួយ​ទ្វេ​ជា​ពីរ​ទៅ​ជា‌មួយ ព្រម​ទាំង​ប្រាក់​ដែល​គេ​ដាក់​មក​នៅ​មាត់​បាវ​នោះ​ផង យក​ទៅ​ប្រគល់​ឲ្យ​គេ​វិញ ក្រែង​គេ​ដាក់​ច្រឡំ។


ហើយ​ពេល​យើង​ខ្ញុំ​បាន​ទៅ​ដល់​កន្លែង​សម្រាក យើង​ខ្ញុំ​បាន​ស្រាយ​បាវ​ទៅ ឃើញ​មាន​ប្រាក់​រៀងៗ​ខ្លួន​នៅ​ក្នុង​មាត់​បាវ គឺ​ប្រាក់​របស់​យើង​ខ្ញុំ​នៅ​គ្រប់​ចំនួន។ ឥឡូវ​នេះ យើង​ខ្ញុំ​បាន​យក​ប្រាក់​នោះ​មក​វិញ​ហើយ


គាត់​ឆ្លើយ​ថា៖ «ចូរ​សុខ​សាន្ត​ចុះ កុំ​ខ្លាច​អ្វី​ឡើយ គឺ​ព្រះ​របស់​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​អ្នក​រាល់​គ្នា​ទេ ដែល​បាន​ដាក់​ទ្រព្យ​ក្នុង​បាវ​របស់​អ្នក​រាល់​គ្នា ឯ​ប្រាក់​របស់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ទទួល​ហើយ»។ បន្ទាប់​មក គាត់​ក៏​នាំ​ស៊ីម្មាន​ចេញ​មក​ជួប​ពួក​គេ។