លោកុប្បត្តិ 42:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនឹងល្បងលចិត្តពួកឯងដូច្នេះ គឺដរាបណាផារ៉ោននៅមានព្រះជន្ម នោះអ្នករាល់គ្នានឹងមិនបានចេញពីទីនេះឡើយ លើកលែងតែនាំប្អូនពៅរបស់ពួកឯងមកដល់ទីនេះសិន។ ព្រះគម្ពីរខ្មែរសាកល ពួកឯងនឹងត្រូវបានពិសោធដោយការនេះ គឺដោយនូវព្រះជន្មរបស់ផារ៉ោន ពួកឯងនឹងចេញពីទីនេះមិនបានឡើយ លុះត្រាតែប្អូនប្រុសពៅរបស់ពួកឯងមកដល់ទីនេះសិន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាព្រះចៅផារ៉ោននៅមានព្រះជន្ម ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងល្បងសាកឯងរាល់គ្នាមើលដូច្នេះ គឺអញស្បថនឹងព្រះជន្មផារ៉ោនថា ឯងរាល់គ្នានឹងមិនបានចេញពីទីនេះឡើយ លើកតែប្អូនពៅឯងបានមកឯណេះសិន អាល់គីតាប ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាស្តេចហ្វៀរ៉អ៊ូននៅមានជីវិត ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ! |
ប៉ុន្ដែ លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «គឺដូចជាខ្ញុំបានប្រាប់ពួកឯងមែន ឯងរាល់គ្នាពិតជាអ្នកសង្កេតការណ៍!
ចូរចាត់អ្នកណាម្នាក់ក្នុងចំណោមឯងរាល់គ្នា ឲ្យទៅនាំប្អូនពៅរបស់ពួកឯងមក តែឯងរាល់គ្នាត្រូវនៅជាប់គុកសិន ដើម្បីល្បងមើលឲ្យដឹងថា ពាក្យសម្ដីដែលឯងរាល់គ្នានិយាយនោះពិត ឬមិនពិត។ បើមិនពិតទេ យើងស្បថនឹងព្រះជន្មផារ៉ោនថា ឯងរាល់គ្នាពិតជាអ្នកសង្កេតការណ៍មែន»។
រួចត្រូវនាំប្អូនពៅរបស់ពួកឯងមកជួបខ្ញុំ ដើម្បីបញ្ជាក់ថា ឯងរាល់គ្នានិយាយពិតត្រង់មែន ហើយឯងរាល់គ្នាក៏មិនត្រូវស្លាប់ដែរ»។ គេក៏យល់ព្រមធ្វើដូច្នោះ។
«លោកដែលជាចៅហ្វាយនៅស្រុកនោះ បាននិយាយមកយើងដោយតឹងរ៉ឹងណាស់ ហើយចោទថាយើងជាអ្នកស៊ើបការណ៍ស្រុកនោះ។
ត្រូវនាំយកប្អូនពៅពួកឯងមកជួបខ្ញុំ នោះខ្ញុំនឹងដឹងថា ឯងរាល់គ្នាមិនមែនជាអ្នកស៊ើបការណ៍ទេ គឺជាមនុស្សទៀងត្រង់មែន។ បន្ទាប់មក ខ្ញុំនឹងដោះលែងបងប្អូនរបស់ពួកឯងម្នាក់នេះដល់ឯងវិញ ដើម្បីឲ្យឯងរាល់គ្នាបានរកស៊ីលក់ដូរក្នុងស្រុកនេះ"»។
កាលលោកយ៉ូសែបឃើញបងៗ លោកក៏ស្គាល់ពួកគេ តែលោកធ្វើដូចជាអ្នកដទៃ ហើយមានប្រសាសន៍ទៅកាន់ពួកគេយ៉ាងតឹងរ៉ឹងថា៖ «ពួកឯងមកពីណា?» គេឆ្លើយថា៖ «មកពីស្រុកកាណាន ដើម្បីទិញស្បៀងអាហារ»។
ប៉ុន្ដែ យូដាតបទៅឪពុកថា៖ «លោកនោះបានប្រាប់យើងខ្ញុំយ៉ាងច្បាស់ថា "ឯងរាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ លើកតែប្អូនរបស់ឯងមកជាមួយ"។
តែបើលោកឪពុកមិនព្រមឲ្យវាទៅទេ យើងខ្ញុំនឹងមិនចុះទៅឡើយ ដ្បិតលោកនោះបានប្រាប់យើងខ្ញុំថា "ឯងរាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ លើកតែប្អូនរបស់ឯងមកជាមួយ"»។
ទោះបើគេថា គេស្បថដោយព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅក៏ដោយ គង់តែគេស្បថដោយភូតភរទេ
ធ្វើដូចម្តេចឲ្យយើងអត់ទោសឲ្យអ្នកបាន? ពួកកូនចៅរបស់អ្នកបានបោះបង់ចោលយើងអស់ហើយ ក៏បានស្បថនឹងរបស់ដែលមិនមែនជាព្រះផង កាលយើងបានឲ្យគេស៊ីឆ្អែតជាបរិបូរ នោះគេក៏បែរជាផិតយើងវិញ ហើយប្រជុំគ្នាទាំងហ្វូងនៅឯផ្ទះស្រីពេស្យា។
ត្រូវកោតខ្លាចព្រះយេហូវ៉ាជាព្រះរបស់អ្នក និងគោរពប្រតិបត្តិព្រះអង្គ ហើយត្រូវស្បថដោយព្រះនាមព្រះអង្គ ។
ប៉ុន្ដែ លើសពីនេះទៅទៀត បងប្អូនអើយ កុំស្បថឲ្យសោះ ទោះជាស្បថនឹងស្ថានសួគ៌ ឬនឹងផែនដីក្តី ឬស្បថនឹងអ្វីផ្សេងទៀតក៏ដោយ តែសូមឲ្យពាក្យ «បាទ» របស់អ្នករាល់គ្នា ប្រាកដជា «បាទ» ហើយពាក្យ «ទេ» ប្រាកដជា «ទេ» ដើម្បីកុំឲ្យអ្នករាល់គ្នាធ្លាក់ទៅជាមានទោស។
ហើយនាងជម្រាបថា៖ «លោកម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រលឹងលោកដែលនៅរស់ ខ្ញុំនេះហើយជាស្រ្តីដែលបានឈរអធិស្ឋានទៅព្រះយេហូវ៉ា នៅទីនេះជិតលោក។
ពេលស្ដេចសូលឃើញដាវីឌចេញទៅទាស់នឹងសាសន៍ភីលីស្ទីន នោះក៏សួរអ័ប៊ីនើរជាមេទ័ពទ្រង់ថា៖ «អ័ប៊ីនើរអើយ តើក្មេងនោះជាកូនអ្នកណា?» អ័ប៊ីនើរទូលឆ្លើយថា៖ «ឱព្រះករុណាអើយ ទូលបង្គំស្បថដោយនូវព្រះជន្មទ្រង់ដ៏រស់នៅថា ទូលបង្គំមិនដឹងសោះឡើយ»។
ប៉ុន្តែ ដាវីឌនិយាយដោយស្បថថា៖ «បិតាអ្នកជ្រាបច្បាស់ថា ខ្ញុំជាទីគាប់ចិត្តដល់អ្នក បានជាទ្រង់នឹកថា កុំឲ្យយ៉ូណាថានដឹងឡើយ ក្រែងទាស់ចិត្ត ប៉ុន្តែ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងអ្នកដែលរស់នៅដែរថា ពិតប្រាកដជាខ្ញុំ និងសេចក្ដីស្លាប់ នៅឃ្លាតតែមួយជំហានពីគ្នាទេ»។