ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 42:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​តប​ទៅ​គេ​ថា៖ «ទេ គឺ​ពួក​ឯង​ពិត​ជា​មក​រក​មើល​កន្លែង​ដែល​នៅ​ទទេ​ក្នុង​ស្រុក​នេះ!»

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “ទេ​! ពួកឯង​បាន​មក ដើម្បី​សង្កេតមើល​ចំណុចខ្សោយ​របស់​ស្រុក​នេះ”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូសែប​តប​ថា៖ «មិន​ពិត​ទេ! ពួក​ឯង​មក​ទី​នេះ​ក្នុង​គោល​បំណង​រក​មើល​កន្លែង ដែល​គ្មាន​ទី​តាំង​មាំ​ទាំ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​គាត់​តប​ទៅ​គេ​ថា ទេ ពិត​ជា​ឯង​រាល់​គ្នា​បាន​មក ដើម្បី​មើល​ស្រុក​ដែល​នៅ​ទទេ​ជា​យ៉ាង​ណា​ហើយ

សូមមើលជំពូក

អាល់គីតាប

យូសុះ​តប​ថា៖ «មិន​ពិត​ទេ! ពួក​ឯង​មក​ទី​នេះ​ក្នុង​គោល​បំណង​រក​មើល​កន្លែង​ដែល​គ្មាន​ទី​តាំង​មាំ​ទាំ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 42:12
4 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ខ្ញុំ​ទាំង​អស់​គ្នា​មាន​ឪពុក​តែ​មួយ យើង​ខ្ញុំ​ប្របាទ​ជា​មនុស្ស​ទៀង​ត្រង់ មិន​មែន​ជា​អ្នក​សង្កេត‌ការណ៍​ទេ»។


ពួក‌គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ប្របាទ​មាន​បង‌ប្អូន​ដប់​ពីរ​នាក់ ជា​កូន​មាន​ឪពុក​តែ​មួយ​នៅ​ស្រុក​កាណាន​សព្វ‌ថ្ងៃ​នេះ កូន​ពៅ​នៅ​ជា‌មួយ​ឪពុក​របស់​យើង​ខ្ញុំ ហើយ​កូន​មួយ​ទៀត​មិន​នៅ​ទេ»។


ខ្ញុំ​នឹង​ល្បង​ល​ចិត្ត​ពួក​ឯង​ដូច្នេះ គឺ​ដរាប​ណា​ផារ៉ោន​នៅ​មាន​ព្រះ‌ជន្ម នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បាន​ចេញ​ពី​ទី​នេះ​ឡើយ លើក​លែង​តែ​នាំ​ប្អូន​ពៅ​របស់​ពួក​ឯង​មក​ដល់​ទី​នេះ​សិន។


ទ្រង់​ស្គាល់​អ័ប៊ី‌នើរ​ជា​កូន​នើរ​ហើយ ថា​គេ​មក​ដើម្បី​តែ​នឹង​បញ្ឆោត​ទ្រង់​ទេ ហើយ​ឲ្យ​បាន​ដឹង​ពី​ដំណើរ​ទ្រង់​យាង​ចេញ​ចូល និង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​ទ្រង់​ធ្វើ​ផង»។