កាលកូនទាំងពីរធំឡើង អេសាវទៅជាអ្នកប្រមាញ់ដ៏ស្ទាត់ជំនាញ ជាមនុស្សនៅតាមទីវាល ឯយ៉ាកុបវិញ គាត់ជាមនុស្សរមទម នៅតែក្នុងជំរំ។
លោកុប្បត្តិ 4:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងអ័ដាបង្កើតបានយ៉ាបាល ដែលជាបុព្វបុរសរបស់អស់អ្នកដែលរស់នៅក្នុងជំរំ ហើយមានហ្វូងសត្វ។ ព្រះគម្ពីរខ្មែរសាកល អ័ដាបង្កើតយ៉ាបាលដែលជាដូនតារបស់អ្នកដែលរស់នៅក្នុងរោង ហើយមានហ្វូងសត្វស្រុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងអដាបង្កើតកូនមួយឈ្មោះយ៉ាបាល ជាបុព្វបុរសរបស់ជនជាតិដែលបោះជំរំរស់នៅ ហើយចិញ្ចឹមហ្វូងសត្វ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងអ័ដាបង្កើតបានយ៉ាបាល ដែលជាឪពុកនៃអស់ពួកអ្នកនៅក្នុងត្រសាល ហើយមានហ្វូងសត្វ អាល់គីតាប អដាបង្កើតកូនមួយនាក់ ឈ្មោះយ៉ាបាល ជាបុព្វបុរសរបស់ជនជាតិដែលបោះជំរំរស់នៅ ហើយចិញ្ចឹមហ្វូងសត្វ។ |
កាលកូនទាំងពីរធំឡើង អេសាវទៅជាអ្នកប្រមាញ់ដ៏ស្ទាត់ជំនាញ ជាមនុស្សនៅតាមទីវាល ឯយ៉ាកុបវិញ គាត់ជាមនុស្សរមទម នៅតែក្នុងជំរំ។
គាត់ក៏បង្កើតបានអេបិលជាប្អូនទៀត ហើយអេបិលជាគង្វាលហ្វូងសត្វ តែកាអ៊ីនជាអ្នកធ្វើស្រែចម្ការ។
អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសម្លាប់គេតាំងពីដើមមក វាមិនឈរលើសេចក្តីពិតទេ ព្រោះគ្មានសេចក្តីពិតនៅក្នុងវាឡើយ កាលណាវាពោលពាក្យភូតភរ នោះដុះចេញពីចិត្តវាមក ដ្បិតវាជាអ្នកកុហក ហើយជាឪពុកនៃសេចក្តីកុហក។
ដោយសារជំនឿ លោកបានស្នាក់នៅក្នុងស្រុកដែលព្រះអង្គបានសន្យា ទុកដូចជានៅប្រទេសដទៃ ក៏រស់នៅក្នុងជំរំជាមួយអ៊ីសាក និងយ៉ាកុប ជាអ្នកស្នងសេចក្ដីសន្យារួមជាមួយលោក ទុកជាមត៌ក។