ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 38:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​សួរពួក​អ្នក​ដែល​នៅ​កន្លែង​នោះ​ថា៖ «តើ​ស្ត្រី​ពេស្យា​ដែល​អង្គុយ​នៅ​មាត់​ផ្លូវ ជិត​អេណែម​នោះ នៅ​ឯ​ណា?» គេ​ឆ្លើយ​ថា៖ «គ្មាន​ស្ដ្រី​ពេស្យា​ណា​នៅ​ទី​នេះ​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​ក៏​សួរ​មនុស្ស​នៅ​កន្លែង​នោះ​ថា​៖ “ស្រីពេស្យា​ដែល​នៅក្បែរ​ផ្លូវ​នៅ​អេណែម តើ​នៅ​ឯណា​?”។ ពួកគេ​ឆ្លើយថា​៖ “មិនដែល​មាន​ស្រីពេស្យា​នៅ​ទីនេះ​ទេ”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​សួរ​អ្នក​ស្រុក​នៅ​កន្លែង​នោះ​ថា៖ «ស្ត្រី​ពេស្យា​ដែល​នៅ​មាត់​ផ្លូវ​ចូល​ភូមិ​អេណែម​នោះ នៅ​ឯ​ណា?»។ គេ​តប​មក​វិញ​ថា៖ «នៅ​ទី​នេះ មិន​ដែល​មាន​ស្ត្រី​ពេស្យា​ទេ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​គាត់​សួរ​ពួក​អ្នក​ដែល​នៅ​កន្លែង​នោះ​ថា ស្រី​សំផឹង​ដែល​អង្គុយ​នៅ​មាត់​ផ្លូវ​ជិត​អេណែម នោះ តើ​នៅ​ឯ​ណា គេ​ឆ្លើយ​ថា គ្មាន​ស្រី​សំផឹង​ណា​នៅ​ទី​នេះ​ទេ

សូមមើលជំពូក

អាល់គីតាប

គាត់​សួរ​អ្នក​ស្រុក​នៅ​កន្លែង​នោះ​ថា៖ «ស្ត្រី​ពេស្យា​ដែល​នៅ​មាត់​ផ្លូវ​ចូល​ភូមិ​អេណែម​នោះ នៅ​ឯ​ណា?»។ គេ​តប​មក​វិញ​ថា៖ «នៅ​ទី​នេះ មិន​ដែល​មាន​ស្ត្រី​ពេស្យា​ទេ!»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 38:21
3 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យូដា​បាន​ផ្ញើ​កូន​ពពែ​ទៅ​តាម​សម្លាញ់​របស់​គាត់​ដែល​នៅ​អាឌូឡាម ឲ្យ​លោះ​របស់​បញ្ចាំ​ពី​ស្ត្រី​នោះ​មក​វិញ តែ​គាត់​រក​នាង​មិន​ឃើញ​សោះ។


គាត់​ក៏​វិល​ទៅ​រក​លោក​យូដា​វិញ ប្រាប់​ថា៖ «ខ្ញុំ​រក​មិន​ឃើញ​ទេ ហើយ​ពួក​អ្នក​ដែល​នៅ​កន្លែង​នោះ​ប្រាប់​ថា "គ្មាន​ស្ត្រី​ពេស្យា​ណា​នៅ​ទី​នេះ​ទេ"»។


អ្នក​បាន​ធ្វើ​កន្លែង​សំខាន់​នោះ នៅ​គ្រប់​ច្រក​ផ្លូវ ហើយ​បាន​ធ្វើ​ឲ្យ​សេចក្ដី​លម្អ​របស់​អ្នក​ទៅ​ទី​ខ្ពើម​ឆ្អើម​វិញ អ្នក​បាន​បើក​ជើង​ទទួល​គ្រប់​ប្រុសៗ​ដែល​ដើរ​មក​តាម​នោះ ហើយ​បាន​ចម្រើន​ការ​កំផិត​របស់​អ្នក​ជា​ច្រើន។