ពេលនោះ លោកយ៉ាកុបភ័យខ្លាចជាខ្លាំង ហើយថប់ព្រួយក្នុងចិត្ត លោកក៏បំបែកមនុស្សដែលនៅជាមួយលោក ព្រមទាំងហ្វូងចៀម ហ្វូងគោ និងអូដ្ឋជាពីរជំរំ
លោកុប្បត្តិ 32:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយគិតថា «ប្រសិនបើអេសាវមកវាយជំរំមួយ នោះជំរំមួយទៀតនឹងរត់រួចបាន»។ ព្រះគម្ពីរខ្មែរសាកល គាត់គិតថា៖ “ប្រសិនបើអេសាវមកវាយជំរំទីមួយ យ៉ាងហោចណាស់ជំរំដែលនៅសល់អាចគេចរួចបាន”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះលោកគិតថា ប្រសិនបើលោកអេសាវមកវាយប្រហារជំរំមួយ ជំរំមួយទៀតអាចរត់រួចបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយគិតថា បើអេសាវមកវាយពួក១ នោះពួក១ទៀតនឹងរត់រួចបាន អាល់គីតាប ព្រោះគាត់គិតថា ប្រសិនបើអេសាវមកវាយប្រហារជំរំមួយ ជំរំមួយទៀតអាចរត់រួចបាន។ |
ពេលនោះ លោកយ៉ាកុបភ័យខ្លាចជាខ្លាំង ហើយថប់ព្រួយក្នុងចិត្ត លោកក៏បំបែកមនុស្សដែលនៅជាមួយលោក ព្រមទាំងហ្វូងចៀម ហ្វូងគោ និងអូដ្ឋជាពីរជំរំ
លោកយ៉ាកុបទូលថា៖ «ឱព្រះរបស់លោកអ័ប្រាហាំ ជីតាទូលបង្គំ និងជាព្រះរបស់លោកអ៊ីសាកឪពុកទូលបង្គំ! ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានមានព្រះបន្ទូលមកកាន់ទូលបង្គំថា "ចូរវិលទៅឯញាតិសន្តានរបស់អ្នក នៅស្រុករបស់អ្នកវិញទៅ នោះយើងនឹងប្រោសសេចក្ដីល្អដល់អ្នក"
«មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចចៀមនៅកណ្តាលហ្វូងចចក ដូច្នេះ ត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតដូចសត្វព្រាប។