នៅយប់ដដែលនោះ លោកក្រោកឡើង នាំយកប្រពន្ធទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនរបស់លោកដប់មួយនាក់ ឆ្លងស្ទឹងយ៉ាបុក ត្រង់កន្លែងទឹករាក់។
លោកុប្បត្តិ 32:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកនាំអ្នកទាំងនោះឲ្យឆ្លងស្ទឹង ហើយក៏ឲ្យគេយកអ្វីៗដែលជារបស់លោកឆ្លងទៅដែរ។ ព្រះគម្ពីរខ្មែរសាកល គឺគាត់យកពួកគេទៅ ហើយឲ្យឆ្លងទន្លេនោះ ក៏ឲ្យអ្វីៗដែលជារបស់គាត់ឆ្លងទៅដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកឲ្យក្រុមគ្រួសារឆ្លងទឹករួចហើយ លោកក៏ឲ្យគេចម្លងអ្វីៗដែលជារបស់លោកទៅដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់នាំអ្នកទាំងនោះទៅឲ្យឆ្លងស្ទឹង ហើយក៏ឲ្យគេយកអីវ៉ាន់គាត់ឆ្លងទៅដែរ។ អាល់គីតាប កាលគាត់ឲ្យក្រុមគ្រួសារឆ្លងទឹករួចហើយ គាត់ក៏ឲ្យគេចម្លងអ្វីៗ ដែលជារបស់គាត់ទៅដែរ។ |
នៅយប់ដដែលនោះ លោកក្រោកឡើង នាំយកប្រពន្ធទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនរបស់លោកដប់មួយនាក់ ឆ្លងស្ទឹងយ៉ាបុក ត្រង់កន្លែងទឹករាក់។