ខ្ញុំនឹងទៅរកមើលក្នុងហ្វូងចៀមរបស់លោកឪពុកនៅថ្ងៃនេះ ដើម្បីញែកសត្វពព្លាក់ ពពាល និងសត្វខ្មៅទាំងអស់ក្នុងកូនចៀមទាំងប៉ុន្មាន ព្រមទាំងសត្វដែលពពាល ពព្លាក់ក្នុងហ្វូងពពែផង ទុកជាឈ្នួលសម្រាប់ខ្ញុំ។
លោកុប្បត្តិ 31:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាគាត់ពោលថា "សត្វពពាលនឹងបានជាឈ្នួលរបស់ឯង" នោះពួកសត្វមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែពពាល បើកាលណាគាត់ថា "សត្វឆ្នូតនឹងបានជាឈ្នួលរបស់ឯង" នោះពួកសត្វមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែឆ្នូតដែរ។ ព្រះគម្ពីរខ្មែរសាកល ពេលណាគាត់និយាយដូច្នេះថា: ‘សត្វសម្បុរពព្លាក់នឹងទៅជាថ្លៃឈ្នួលរបស់ឯង’ នោះហ្វូងសត្វទាំងអស់ក៏កើតកូនមកសុទ្ធតែសម្បុរពព្លាក់ ហើយពេលណាគាត់និយាយដូច្នេះថា: ‘សត្វសម្បុរឆ្នូតនឹងទៅជាថ្លៃឈ្នួលរបស់ឯង’ នោះហ្វូងសត្វទាំងអស់ក៏កើតកូនមកសុទ្ធតែសម្បុរឆ្នូតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើឪពុករបស់នាងពោលមកបងថា “សត្វដែលមានសម្បុរពពាល នឹងបានជាថ្លៃឈ្នួលរបស់ឯង” នោះសត្វទាំងអស់ក៏បង្កើតកូនសុទ្ធតែពពាល ហើយបើគាត់ពោលថា “សត្វដែលមានសម្បុរឆ្នូតៗនឹងបានជាថ្លៃឈ្នួលរបស់ឯង” នោះសត្វទាំងអស់ក៏បង្កើតកូនមកសុទ្ធតែឆ្នូតៗដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាគាត់ថា សត្វពពាលនឹងបានជាឈ្នួលឯង នោះពួកសត្វមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែពពាល បើកាលណាគាត់ថា សត្វឆ្នូតនឹងបានជាឈ្នួលឯង នោះពួកមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែឆ្នូតដែរ អាល់គីតាប ប្រសិនបើឪពុករបស់អូនពោលមកបងថា “សត្វដែលមានសម្បុរពពាល នឹងបានជាថ្លៃឈ្នួលរបស់ឯង” នោះសត្វទាំងអស់ក៏បង្កើតកូនសុទ្ធតែពពាល ហើយបើគាត់ពោលថា “សត្វដែលមានសម្បុរឆ្នូតៗនឹងបានជាថ្លៃឈ្នួលរបស់ឯង” នោះសត្វទាំងអស់ក៏បង្កើតកូនមកសុទ្ធតែឆ្នូតៗដែរ។ |
ខ្ញុំនឹងទៅរកមើលក្នុងហ្វូងចៀមរបស់លោកឪពុកនៅថ្ងៃនេះ ដើម្បីញែកសត្វពព្លាក់ ពពាល និងសត្វខ្មៅទាំងអស់ក្នុងកូនចៀមទាំងប៉ុន្មាន ព្រមទាំងសត្វដែលពពាល ពព្លាក់ក្នុងហ្វូងពពែផង ទុកជាឈ្នួលសម្រាប់ខ្ញុំ។
គឺសត្វទាំងនោះជាន់គ្នានៅមុខមែកឈើ ហើយវាក៏បង្កើតកូនមកមានឆ្នូត មានពព្លាក់ មានពពាល។