លោកយ៉ាកុបក៏នឹកក្តៅចិត្តនឹងនាងរ៉ាជែលជាខ្លាំង ហើយតបថា៖ «តើបងជាព្រះឬ ដែលបង្ខាំងមិនឲ្យអូនមានកូនដូច្នេះ?»
លោកុប្បត្តិ 31:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបក៏ខឹង ហើយរករឿងលោកឡាបាន់។ លោកពោលថា៖ «តើខ្ញុំមានទោសអ្វី? តើខ្ញុំមានអំពើបាបអ្វី បានជាលោកឪពុកដេញតាមខ្ញុំដោយចិត្តក្តៅដូច្នេះ? ព្រះគម្ពីរខ្មែរសាកល ពេលនោះ យ៉ាកុបក៏ក្ដៅក្រហាយ ហើយឈ្លោះប្រកែកជាមួយឡាបាន់។ យ៉ាកុបតបនឹងឡាបាន់ថា៖ “តើការបំពានរបស់ខ្ញុំជាអ្វី? តើបាបរបស់ខ្ញុំជាអ្វី បានជាលោកអ៊ំដេញតាមខ្ញុំដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបខឹងយ៉ាងខ្លាំង ហើយរករឿងលោកឡាបាន់។ លោកពោលថា៖ «តើខ្ញុំមានទោសអ្វី តើខ្ញុំធ្វើអ្វីខុសបានជាលោកឪពុកខំប្រឹងដេញតាមខ្ញុំបែបនេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយ៉ាកុបគាត់ខឹង ហើយក៏ឈ្លោះនឹងឡាបាន់ដោយពាក្យថា តើខ្ញុំមានទោសអ្វី ឬបានធ្វើបាបណាបានជាលោកឪពុកដេញតាមខ្ញុំ ដោយចិត្តក្តៅយ៉ាងដូច្នេះ អាល់គីតាប យ៉ាកកូបខឹងយ៉ាងខ្លាំង ហើយរករឿងឡាបាន់។ គាត់ពោលថា៖ «តើខ្ញុំមានទោសអ្វី តើខ្ញុំធ្វើអ្វីខុសបានជាលោកឪពុកខំប្រឹងដេញតាមខ្ញុំបែបនេះ? |
លោកយ៉ាកុបក៏នឹកក្តៅចិត្តនឹងនាងរ៉ាជែលជាខ្លាំង ហើយតបថា៖ «តើបងជាព្រះឬ ដែលបង្ខាំងមិនឲ្យអូនមានកូនដូច្នេះ?»
នាងនិយាយទៅឪពុកថា៖ «សូមលោកម្ចាស់កុំខឹងនឹងកូន ដែលកូនក្រោកនៅមុខលោកឪពុកពុំបានឡើយ ដ្បិតកូនកើតមានការដូចស្រីៗធ្លាប់មាន»។ គាត់ក៏ខំរកមើល តែមិនឃើញរូបថេរ៉ាភីមទាំងនោះឡើយ។
លោកឪពុកបានឆែកឆេររបស់ខ្ញុំសព្វគ្រប់ទាំងអស់ហើយ តើបានឃើញរបស់ណាជារបស់ពីផ្ទះលោកឪពុកខ្លះ? ចូរដាក់បង្ហាញនៅមុខបងប្អូនខ្ញុំ និងបងប្អូនរបស់លោកឪពុកមកមើល ដើម្បីឲ្យគេជំនុំជម្រះពីរឿងយើងទាំងពីរ។
កាលកូនប្រុសៗរបស់លោកយ៉ាកុបបានឮដំណឹងនោះ គេក៏វិលមកពីវាលវិញ អ្នកទាំងនោះឈឺចិត្ត ហើយខឹងជាខ្លាំង ដោយព្រោះស៊ីគែមបានប្រព្រឹត្តអំពើយង់ឃ្នងនៅក្នុងពួកអ៊ីស្រាអែល គឺបានរួមដំណេកជាមួយកូនក្រមុំរបស់លោកយ៉ាកុប ជាអំពើដែលមិនគួរគប្បីប្រព្រឹត្តជាដាច់ខាត។
កំហឹងរបស់គេត្រូវបណ្ដាសាហើយ ដ្បិតវាសាហាវពេក ហើយអំពើឃោរឃៅរបស់គេ នោះគ្មានមេត្តាឡើយ ពុកនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយកម្ចាត់កម្ចាយគេ នៅក្នុងពួកអ៊ីស្រាអែល។
ពេលនោះ អ្នកសំណព្វរបស់ព្រះក៏ខឹងនឹងស្ដេច ហើយទូលថា៖ «គួរតែទ្រង់បាញ់ដល់ទៅប្រាំ ឬប្រាំមួយដង ទ្រង់នឹងបានវាយពួកស៊ីរី ទាល់តែបានបំផ្លាញគេឲ្យសូន្យបាត់ទៅ តែឥឡូវនេះ ទ្រង់នឹងវាយគេបានត្រឹមតែបីដងប៉ុណ្ណោះ»។
តែណាម៉ាន់មានកំហឹង ហើយក៏ចេញទៅ ដោយពោលថា៖ «ខ្ញុំស្មានថាប្រាកដជាលោកចេញមកជួបខ្ញុំ ឈរអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់លោក ហើយរាដៃពីលើដំបៅឲ្យរោគឃ្លង់បានជា។
មនុស្សអាក្រក់រត់ក្នុងកាលដែល គ្មានអ្នកណាដេញតាមសោះ តែមនុស្សសុចរិតមានចិត្តក្លាហានដូចសិង្ហវិញ។
លោកម៉ូសេខឹងយ៉ាងខ្លាំង ហើយទូលព្រះយេហូវ៉ាថា៖ «សូមកុំរវល់នឹងតង្វាយរបស់ពួកគេឡើយ។ ទូលបង្គំមិនបានយកសត្វលាណាមួយរបស់ពួកគេឡើយ ហើយទូលបង្គំក៏មិនបានធ្វើទុក្ខទោសពួកគេណាម្នាក់ដែរ»។
ប្រជាជនរករឿងឈ្លោះនឹងលោកម៉ូសេថា៖ «ស៊ូឲ្យពួកយើងស្លាប់ក្នុងកាលដែលបងប្អូនរបស់យើងបានស្លាប់ នៅចំពោះព្រះយេហូវ៉ានោះទៅចុះ!
ព្រះអង្គងាកទតទៅគេទាំងក្រោធ ហើយមានព្រះហឫទ័យព្រួយនឹងចិត្តរឹងរូសរបស់គេ។ ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃរបស់អ្នកទៅ!» បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើម។
ចូរខឹងចុះ តែកុំឲ្យធ្វើបាប កុំឲ្យសេចក្តីកំហឹងរបស់អ្នករាល់គ្នានៅរហូតដល់ថ្ងៃលិចឡើយ
តែយ៉ូណាថានទូលទាស់ថា៖ «ហេតុអ្វីបានជាគាត់ត្រូវស្លាប់ តើគាត់បានធ្វើអ្វីខ្លះ?»